ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||     មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » បទល្មើសនេសាទ ដែលកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដីស្រុកជលគីរី ក្នុងរដូវបិទនេសាទ នៅកំពង់ឆ្នំាង

បទល្មើសនេសាទ ដែលកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដីស្រុកជលគីរី ក្នុងរដូវបិទនេសាទ នៅកំពង់ឆ្នំាង

ខេត្តកំពង់ឆ្នាំង : នៅក្នុងរដូវបិទនេសាទជារៀងរាល់ឆ្នាំ ប្ររាជរដ្ឋាភិបាលកម្ពុជា

បានហាមឃាត់មិនឲ្យប្រជានេសាទប្រកបមុខរបរនេសាទដែលមានទ្រង់ទ្រាយធំនោះទេ ឲ្យប្រកបមុខរបរជាលក្ខណៈគ្រួសារ ព្រោះជារដូវហាមឃាត់ ។

គេសង្កេតឃើញថា ទោះបីជាមានការហាមឃាត់យ៉ាងណាក៏ដោយ ក៏សកម្មភាពបទល្មើសនេសាទនៅតែ បន្តកើតមានយ៉ាងពេញបន្ទុកគ្រប់រូបភាពនៅក្នុងកន្លែងអភិរក្សត្រីមេពូជ យ៉ាងអនាធិបតេយ្យ

សកម្មភាពបទល្មើសនេសាទដែលកើតមានគ្រប់រូបភាពទាំងនោះរួមមាន ឆក់ក្តៅ ឆក់ត្រជាក់  របាំងបរណរ៉ាវ  របាំងលូស្បៃមុង នឹងរបាំងជាច្រើនទៀត ។

 

មតិប្រជាពលរដ្ឋជាច្រើនដែលពួកគាយ់រស់នៅក្នុង ឃុំ ពាមឆ្កោក បានធ្វើការរិៈគន់យ៉ាងខ្លាំង ទៅលើ លោក អ៊ូ សោភ័ណ្ឌ  នាយរងខ័ណ្ឌ  លោក លី ឡា នាយខណ្ឌ រដ្ឋបាលជលផលខេត្ត  លោក

ងិន ហ៊ុន ប្រធានមន្ទីរ  កសិកម្មខេត្ត ដែលបណ្តែតបណ្តោយឲ្យមន្ត្រីថ្នាក់ក្រោមឱវាទ

ក្នុងស្រុកជលគីរី បង្កើតបទល្មើសគ្រប់រូបភាពនៅក្នុងកន្លែងអភិរក្សត្រីមេពូជលេខ

៧B ក្នុងស្រុកជលគីរីយ៉ាងពេញបន្ទុកតែម្តងដោយពុំមានការបង្ក្រាប ។

 

យោងតាមប្រភព ព័ត៌មានពីប្រជានេសាទជាច្រើនដែលពួកគាត់ដាក់មង នឹងចង

សន្ទូចនៅទីនោះបានឲ្យដឹងថា រាល់ថ្ងៃនេះសកម្មភាពបទល្មើសនេសាទ ដែលកើត

មាននៅក្នុងកន្លែងអភិរក្សត្រីមេពូជគឺគ្រប់រូបភាព ភាគច្រើនគឺ កូនចៅ នឹងបងប្អូន

សហគមន៍ នឹងបក្សពួកមន្ត្រី ដែលឈរជើងការពារនៅទីនោះពួកក្រុមប្រព្រឹត្ត

បទល្មើសធ្វើសកម្មភាពដាក់របាំងក្នុងកន្លែងអភិរក្ស នៅចំណុច ព្រែកផ្ទោល

ចំណុច ក្បាលប្រាំង ចំណុច ឈ្នួលក្រហែនឹង ឆក់ត្រជាក់ ឆក់ក្តៅ  នៅចំណុច ខាង

មុខរោងយាម ភូមិ ជើងគ្រុស ឡើងរហូតដល់ ឈ្វា ចំណុច ព្រែប្រលិច  ឡើងរហូត

ដល់មុខរោងយាម ព្រែកសំពៅសំពាក់ នឹងសកម្មភាព  រុញជនដែលស្ថិតក្នុង ភូមិ ក្បាលកន្លង់ ឃុំ ពាមឆ្កោក

ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

 

ប្រភពដដែលបានបន្តទៀតថា រាល់ថ្ងៃនេះ ពួកក្រុមប្រព្រឹត្តបទល្មើសនេសាទ ធ្វើសកម្មភាព អូសម៉ាស៊ិនត្រជាក់  រាប់សិបគ្រឿងយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ មន្ត្រីជលផល នឹង សហគមន៍ ដែលឈរជើងការពារនៅទីនោះ ជាអ្នកយាមផ្លូវឲ្យក្រុមជនល្មើសទៀតផង បើមានកម្លាំងចម្រុះថ្នាក់ខេត្តចុះបង្ក្រាបពួកមន្ត្រីនឹងសហគមន៍ ដែលការពារនៅទីនោះ ទូរស័ព្ទ ពួកក្រុមប្រព្រឹត្តបទល្មើស ឲ្យពន្លិច របាំងទៅក្នុងទឹកសិន នឹង ពួកក្រុមអូសម៉ាស៊ិនត្រជាក់ឲ្យផ្អាកសកម្មភាពផងដែរ ចាំកម្លាំងចម្រុះចេញផុតចាំលើករបាំងឡើងវិញ អ្នកសារព័ត៌មានយើងបានខលទូរស័ព្ទ ជួប លោក លាក់ សំអាត ដែលឈរជើងការពារនៅទីនោះ ទូរស័ព្ទចូលហើយតែគ្មានអ្នកទទួល 090 98 5550 លោក នាយសង្កាត់ ពាមឆ្កោកខល់ចូល ក៏គ្មានអ្នកទទួលដែរ 097 67 46 663  ។

 

ប្រជាពលរដ្ឋជាច្រើននៅក្នុងស្រុកជលគីរី រង់ចាំមើលចំណាត់ការ របស់ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង តើមានប្រសិទ្ធិភាពកម្រិតណាក្នុងការទប់ស្កាត់នឹង បង្ក្រាបបទល្មើសនេសាទ នៅក្នុងកន្លែងអភិរក្សត្រីមេពូជ នៅក្នុងរដូវបិទនេសាទ ។ សមត្ថកិច្ចជំនាញក្នុងខេត្តកំពង់ឆ្នាំងចាត់ទុកអ្នកសារព័ត៌មានជាឆ្អឹងទទឹង ក ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya