បន្ទាយមានជ័យ៖ កាលពីថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៤ នៅពន្ធនាគារខេត្តបន្ទាយមានជ័យ។
អ្នកទោសថៃទាំង នោះរួមមាន ១/ឈ្មោះ ភិន អនណា ភេទប្រុស កើតនៅឆ្នាំ១៩៦៤ចាប់ខ្លួនថ្ងៃទី៥ ខែមិនា ឆ្នាំ២០១០បទល្មើសឆ្លងដែននិងប្រើប្រាស់អាវុធគ្រឿងផ្ទុះចូលមកស្រុកខ្មែរដោយគ្មានការអនុញ្ញាតកំណត់ទោស៥ឆ្នាំ ២/ឈ្មោះ ថងដែនយ៉ាក់ក្លាភេទប្រុស កើតនៅឆ្នាំ១៩៦០ ចាប់ខ្លួនថ្ងៃទី៥ ខែមិនា ឆ្នាំ២០១០បទល្មើសឆ្លងដែននិងប្រើអាវុធគ្រឿងផ្ទុះនិងចូលមកស្រុកខ្មែរគ្មានការអនុញ្ញាតចំនួនទោសជាប់គុក៥ឆ្នាំ ៣/ឈ្មោះ ស៊ុតចៃ វ៉ាន់ប្រាក់ស៊ុមកើត១៩៧៩ ចាប់ខ្លួនថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៦ពីបទសមគំនិតទិញដូរគ្រឿងញៀន ជាប់គុកចំនួន២០ឆ្នាំ។
ប្រធានពន្ធនាគាររូបនេះបានបន្តថាដោយឡែកអ្នកទោសជនជាតិថៃ០២នាក់ផ្សេងទេដល់ថ្ងៃដោះលែង ឲ្យមានសេរីភាពវិញ រួមាន១/ឈ្មោះ ភី លីតប៊ុននី ភេទប្រុស កើតឆ្នាំ១៩៩០ចាប់ឃាត់ខ្លួនថ្ងៃទី៣០ ខែមករាឆ្នាំ២០១១ពីបទលក់គ្រឿងញៀនជាប់គុករយៈពេល៣ឆ្នាំហើយត្រូវដោះលែងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ២/ឈ្មោះ ថាក់លឿនសាក់ខែនកាត់ ភេទប្រុស កើតនៅឆ្នាំ១៩៩០ ចាប់នៅថ្ងៃទី៣០ ខែមករាឆ្នាំ២០១១ពីបទលក់គ្រឿងញៀនជាប់គុក៣ឆ្នាំដោះលែងថ្ងៃទី៣០ ខែមករាឆ្នាំ២០១៤៕