ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||     មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||     នៅស្រុកជលគិរី បទល្មើសនេសាទ កើតឡើងយ៉ាងពេញបន្ទុក ដោយសារមន្ត្រីជំនាញមិនចាត់វិធានការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ពិតជាជើងខ្លាំងមែន! មេឈ្មួញ ដឹកជញ្ជូនឈើ ចេញពីឃុំកាឡៃ យកទៅស្តុកទុក នៅក្រុងបានលុង សមត្ថកិច្ចមិនហ៊ានបង្ក្រាប

ពិតជាជើងខ្លាំងមែន! មេឈ្មួញ ដឹកជញ្ជូនឈើ ចេញពីឃុំកាឡៃ យកទៅស្តុកទុក នៅក្រុងបានលុង សមត្ថកិច្ចមិនហ៊ានបង្ក្រាប

ខេត្តរតនគិរី: នៅថ្ងៃទី 20 ខែ មិថុនា ឆ្នាំ 2020 មេឈ្មួញដុះស្លែម្នាក់ដែលគេស្គាល់ឈ្មោះថា លោក តុង ហាន

និងឈ្មោះ យាយ អ៊ូក ឈ្មោះ មករា ឈ្មោះ អាជា កូនយាយអ៊ូក កំពុងសកម្មប្រមូលដកតាមសាំយ៉ុងដឹកទៅ ប្រទេស វៀតណាមតាមច្រកទ្វាអន្តរជាតិអូយ៉ាដាវ ជារៀងរាល់ថ្ងៃ ដែលតែងតែជញ្ជូនឈើ យ៉ាងសកម្មចេញពីស្រុកអូរជុំ យកទៅកាត់លក់ឲ្យជនជាតិវៀតណាម នៅក្នុងក្រុងបានលុង សម្រាប់ដឹកបន្ត ឆ្លងទៅប្រទេសវៀតណាម សមត្ថកិច្ច ធ្វើដូចជាមិនឃើញ នាយប៉ុស្តិ៍នគរបាល ឃុំកាឡៃ លោកថុង ។

 

សូមបញ្ជាកផងដែថាលោក ថុង ដែលជាមេប៉ុស្តិ៍ឃុំកាឡៃក៏រកស៊ីទិញឈើរពីប្រជាពលរដ្ឋនៅភូមិកាឡៃ ដែលបើអ្នកណាមិនលក់អោយគឺចាប់តែម្ដងអ្នកទាំងអស់ ពិតជាសមមត្ថកិច្ច ដែលឈរជើងក្នុងស្រុកអូរជុំនោះតែម្ដង ប៉ុន្តែតាមប្រភពប្រជាពលរដ្ឋថាសមត្ថកិច្ចដូចខាងលើនេះ ខ្លាចលោក តុង ហាន ជាមួយឈ្មួញដុះស្លែ ប្រចាំស្រុកអូរជុំ ទោះបីដឹកជញ្ជូនឈើយ៉ាងណាក៏ដោយ ក្នុងមួយយប់ចាប់ពី 5 ម៉ូតូ ទៅ 8 ម៉ូតូ ក្នុងម៉ូតូនីមួយៗ ចាប់ពី 500 គីឡូ ទៅ 800 គីឡូ ពុំមានសមត្ថកិច្ច នៅស្រុកអូរជុំ ធ្វើការបង្ក្រាបនោះទេ។

 

យោងតាមប្រភពប្រជាពលរដ្ឋនៅស្រុកអូរជុំ គាត់បានដាក់ការសង្ស័យថា មេប៉ុស្តិ៍ ប្រហែលបានទទួលសំណែនសែនពី លោក តុងហាន អស់ហើយទេដឹង បានមិនជាហ៊ានបង្ក្រាប ឬមួយក៏ខ្លាចអំណាចរបស់លោក តុង ហាន ដែលជាមេឈ្មួញដុះស្លែទៅហើយ យោងតាមប្រភពពីប្រជាពលរដ្ឋ នៅភូមិកាឡៃស្រុកអូរជុំ បានបង្ហើបប្រាប់ក្រុមការងារយើងថា លោកតុងហាននេះមិនមែនទើបតែចេះរកស៊ីឈើនោះទេ គឺលោក តុង ហាន នេះទោះបីថ្នាក់ដឹកនាំខេត្ត ដាក់បទបញ្ជាឲ្យបិទ មិនឱ្យមានការដឹកជញ្ជូនឈើក៏នៅតែលោក តុង ហាន ដឹកជញ្ជូនបានយ៉ាងរលូន។ ចំណែក ប្រជាពលរដ្ឋ ខុសពីលោកតុងហាន ឱ្យតែដឹកឈើមួយដុំ ឆ្លងកាត់ស្រុកអូរជុំក៏ ត្រូវធ្វើការបង្ក្រាបភ្លាមភ្លាមដែរ។

 

សូមបញ្ជាក់ផងដែរថាលោក តុងហាន មិនត្រឹមតែដឹកខ្លួនឯង នោះទេ ថែមទាំងកាងអោយគេមួយនាក់ទៀតផង ដែលគេបានឲ្យដឹងថា ធ្វើការជាអង្គការក្រៅរដ្ឋាភិបាល។

 

ជាចុងក្រោយផងដែរ ប្រជាពលរដ្ឋ ទាំងក្រុមការងារអ្នកសារព័ត៌មាន សូមសំណូមពរដល់មន្ត្រីពាក់ព័ន្ធជួយ មានវិធានការទៅលើមេឈ្មួញតុងហាននេះផង បើនៅតែបណ្ដែតបណ្ដោយ ប្រហែលជារាស្រ្ត ឬប្រជាពលរដ្ឋគេរិះគន់ ទៅលើសមត្ថកិច្ចនៅស្រុកអូរជុំនេះមិនខានឡើយ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya