ភ្នំពេញ៖ កាលពីថ្ងៃទី19 ខែកុម្ភះ ឆ្នាំ2014កម្លាំងអាវុធហត្ថ ខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចុះបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុ ធួយក្រុម និងឃាត់ខ្លួនបានចំនួន3នាក់ នៅចំណុច ជ្រោះបាត់ស្នេហ៍ ស្ថិតក្នុងភូមិទួលសង្កែ ក្រុមទី13 សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យដែលជាមុខសញ្ញាចោរប្លនប្រដាប់អាវុធយ៉ាងសកម្ម ដែលត្រូវបានកងកម្លាំងរាជអាវុធហត្ថធ្វើការបង្ក្រាបហើយឃាត់ខ្លួនបាន 3នាក់នោះទី1.ឈ្មោះ ហុំ បូរិន ភេទប្រុស អាយុ28ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិជ្រៃលាស់ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលផ្លូវលំក្រុមទី13 ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានដីកាចាប់ខ្លួន(ជាមេខ្លោងមានអាវុធ) ទី2.ឈ្មោះ លី ម៉េង ភេទប្រុស អាយុ30ឆ្នាំ ស្នាក់នៅផ្ទះជួលទឹកល្អក3 ខណ្ឌទួលគោក បក្សពួក(កូនចោរ) ទី3.ឈ្មោះ ជា កុម្ភះ ភេទប្រុស អាយុ22ឆ្នាំ ស្នាក់នៅ សង្កាត់ផ្សាដេប៉ូ ខណ្ឌទួលគោក។
ប្រត្តិបត្តិការចុះបង្ក្រាបក្រុមចោរប្លនប្រដាប់អាវុធពេលនោះសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីបានឃាត់ខ្លួនជនសង្ស័យ3នាក់ក្នុងនោះមាន មេខ្លោងម្នាក់ តាមចាប់របស់តុលាការ និង អាវុធខ្លីចំណួនមួយដើមម៉ាក់ កា54 និងនៅសល់ក្រាប់ចំណួន6គ្រាប់ម៉ូតូមួយគ្រឿងអត់ស្លាកលេខម៉ាក សេ125ពណ៌ខ្មៅ ហើយបាននាំយកទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវ ច្បាប់ ៕