កំពង់ធំ ៖ នៅថ្ងៃទី ១៩ ខែ កុម្ភះ ឆ្នាំ ២០១៤ ស្ថិតនៅ វាលស្រែ១រយ សង្កាត់កំពង់រទេះ ក្រុងសែន ខេត្តកំពង់ធំ ដោយមិនដឹងថា ទារកនេះ ត្រូវបានគេយកមកបោះចោលកាលពីថ្ងៃណា តែបើតាមការ សណ្ឋាន ប្រហែលជាទារកនេះ ទើបនឹងកើត ហើយម្តាយគ្មានលទ្ធភាព ក្នុងការចិញ្ចឹម ទើបសម្រេចចិត្តបោះ ចោលដូចសត្វធាតុ ដែលមើលទៅ គួអោយអាណិតអាសូរ ក្រៃលែងពីសំណាក់មហាជនដែលបានឃើញ ហេតុការណ៍ ។ មានទារកអភ័ព្វ ដែលត្រូវបាន គេបោះបង់ចោល ក៏បានយកចិត្តទុកដាក់ ឲ្យកំលាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាល សង្កាត់កំពង់រទេះ ចាត់ចែងស្រង់ សាកសព ទារកយកមកកប់ ក្នុងនោះដែរលោក បានសម្តែងនូវក្តីអាណិតអាសូសពទារក ដែលមិនទាន់ទាំងបានឃើញពន្លឺថ្ងៃផង ក៏ត្រូវបានគេបោះចោល ទោះជាយ៉ាងណានោះ ទារកអភ័ព្វ គឺជាមនុស្សម្នាក់នឹងគេដែរ មិនអាចមិនរវល់ ហើយបណ្តែតបណ្តោយឲ្យនៅអណ្តែតទឹក ចោលនោះទេ សូមកំលាំងសមត្តកិច្ចតាមដានរកម្តាយឪពុកចិត្តអប្រិយយកមកដាក់ទោស៕