ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ចាប់​ជនសង្ស័យ​៤​នាក់ រដ្ឋបាល​ជលផល​សហ​ការ​ជាមួយ​សឹក​រង​ ក្រុង​ស្ទឹងសែន

ចាប់​ជនសង្ស័យ​៤​នាក់ រដ្ឋបាល​ជលផល​សហ​ការ​ជាមួយ​សឹក​រង​ ក្រុង​ស្ទឹងសែន

​កំពង់ធំ ៖ នៅ​ថ្ងៃទី ១៩ ខែ កុ​ម្ភះ ឆ្នាំ ២០១៤ ជនសង្ស័យ ៤​នាក់ ត្រូវបាន​ឃាត់ខ្លួន បណ្តាលមកពី​បាន​ប្រើប្រាស់ ឧបករណ៍​ឆក់​ត្រី នៅ​ចំនុច ប្រាសាទ​បាក់ ភូមិ​សាគ្រា ឃុំ​ភ្នៅ ស្រុក​សន្ទុក ខេត្តកំពង់ធំ សមត្ថកិច្ច​រឹបអូស​បាន វត្ថុតាង​រួមមាន អាំង​វិចទ័រ​៤​គ្រឿង​ដង ឆក់ ៤ អាគុយ​១២​វុ​ល ៥​គ្រឿង ចំណែក​ជនសង្ស័យ ត្រូវបាន​ស្គាល់ឈ្មោះ ឃឹ​ត តង អាយុ ៥៤​ឆ្នាំ រស់នៅ​ភូមិ ដា ប្រាសាទ​ឃុំ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ទី​២ ឈ្មោះ នែ​ម សយ អាយុ ៦៣​ឆ្នាំ ភូមិ ជ្រលង ទី​៣ ឈ្មោះ ហ៊ុន ម៉ៅ អ្នក​ទាំងបី​រស់នៅ​ឃុំ ស្រុក​ជាមួយគ្នា ត្រូវបាន​ឃាត់ខ្លួន ដោយឡែក នៅក្នុង​ថ្ងៃ​ដដែល ផ្នែក​រដ្ឋបាល​ជលផល ផាត់​សណ្តាយ បាន​សហការ ជាមួយនឹង​។
​ដោយ​បទល្មើស​ឆក់​ត្រី​កាន់តែ​មាន​ភាព រាលដាល​ទៅគ្រប់​ច្រកល្ហក ទៅ​ទូទាំងប្រទេស ជាហេតុ​បណ្តាល​ឲ្យ​មានការ ហិនហោច​នូវ​ម​ឆ្ឆា​ជាតិ ទើប​មានការ​បញ្ជា និង​គាំទ្រ ពី​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ឲ្យ​សឹក​រង គ្រប់​ស្រុក សហការ​ជាមួយ សមត្ថកិច្ច​ជំនាញ ដើម្បី​ចូលរួម ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើ​ដ​ឆក់​ត្រី និង​ចូល រួម​ថែរក្សា​ម​ឆ្ឆា​ជាតិ ក្រោម​ការចង្អុលបង្ហាញ ណែនាំ​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ។
ចំពោះ​កំលាំង​សឹក​រង ក្រុង​ស្ទឹងសែន ដែល​បាន​សហការ​បង្ក្រាប​បទ​ល្មើស រ​ហូរ​បាន​ជោគជ័យ និង​សម្រេចបាន​ជាច្រើន​ករណី ក្នុង ការចូលរួម ការពារ​ធនធាន​ម​ឆ្ឆា​ជាតិ ដោយឡែក​កិច្ចការ ទប់ស្កាត់​បទល្មើស​ឆក់ និង​ការប្រើប្រាស់ ឧបករណ៍​ខុសច្បាប់ ខ​ណ្ទ​រដ្ឋបាល​ជលផល បាន​ប្រើប្រាស់ កំលាំង​សរុប​នៅតាម​ផ្នែក និង​សង្កាត់​រួមគ្នា ដើម្បី​ចុះបង្ក្រាប ដោយ​បទល្មើស ដែលមាន​កំលាំង​សឹក​រង ប្រចាំការ​នៅ​ជាមួយ ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​កសាង​សុំ​រឿង បញ្ជូនទៅ​តុលាការ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya