ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||     មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » សង្វៀន(ប្រជល់មាន់និងអាប៉ោង) ស្រុកបរសេដ្ឋបើក​ដំណើរ ការយ៉ាងរំភើយ នៅកំពង់ស្ពឺ

សង្វៀន(ប្រជល់មាន់និងអាប៉ោង) ស្រុកបរសេដ្ឋបើក​ដំណើរ ការយ៉ាងរំភើយ នៅកំពង់ស្ពឺ

(ខេត្តកំពង់ស្ពឺ) ÷ មានទីតាំងសង្វៀន (ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់មួយ កន្លែងបានដំណើរការបើកលេងបានយ៉ាងរលូនស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំជាំស្រងាំ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឬមួយអាជ្ញាធរឬសមត្ថកិច្ចមិនហ៊ានធ្វើការបង្រ្កាប បែរជាបនល្បែងស៊ីសងខុសច្បាប់បើកលេងបានយ៉ាងរំភើយទៅវិញ ។

ពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យទៅលើអាជ្ញាធរឬសមត្ថកិច្ច នៅស្រុកបរសេដ្ឋ ជាអ្នកបើកដៃឲ្យសង្វៀន(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់មួយនេះបានដំណើរ ការបើកលេងបានយ៉ាងរលូនដោយពុំមានអាជ្ញាធរឬសមត្ថកិច្ច ណាហ៊ានចុះមកហាមឃាត់ឬនឹងធ្វើការបង្ក្រាបម្ដងសោះពលរដ្ឋបាននាំគ្នានិយាយថា អភិបាល ខេត្ត លោកស្នងការ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសមត្ថកិច្ចនៅមូលដ្ឋានមួយចំនួន អាចបានទទួលលាភសក្ការៈប្រចាំខែ យ៉ាងច្រើនពីម្ចាស់បនល្បែងស៊ីសងមួយនេះហើយមើលទៅ ។ ជាក់ស្ដែងសង្វៀន (ប្រជល់មាន់និងអា ប៉ោង) ខុសច្បាប់នៅ ភូមិសាស្រ្ត ឃុំ ជាំស្រងាំ ស្រុក បរសេដ្ឋនេះតែម្តង។

ប្រជាពលរដ្ឋ នៅឃុំជាំស្រងាំ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ សូមសំណូមពរទៅដល់ លោក អភិបាលខេត្ត លោក ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកមេប ញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ គួរតែមានចំណាត់ការក្តៅចាត់កម្លាំងជំនា ញក្រោម ឱវាទចុះត្រួតពិនិត្យ ទីតាំងស ង្វៀន(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់បើកលេងនៅភូមិខាងលើនេះផង នឹងមានវិធានការចុះបង្ក្រាប ដើម្បីឲ្យភូមិឃុំមានសុវត្ថភាពល្អប្រសើរ។

ស្របពេលនេះ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទ បញ្ជាទៅឲ្យលោក អភិបាលរាជ ធានីខេត្ត ឈប់ឲ្យកើត មានល្បែងស៊ីសងគ្រប់ប្រភេទផ្ទុយ ទៅវិញ អាជ្ញាធរឬសមត្ថកិច្ចនៅស្រុក បរសេដ្ឋ បែជានាំគ្នាភ្នេចភ្នែក បើកភ្លើងខៀវឲ្យសង្វៀន (ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់នៅភូមិសា ស្រ្ត ឃុំជាំស្រងាំ បើកលេងបានយ៉ាងរំភើយទៅវិញ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងតែប្រឆាំងនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលហើយ បានជាបិទភ្នែកឲ្យល្បែងស៊ីសងលេងយ៉ាងនេះ
ឬមួយអាជ្ញាធរ សមត្ថកិច្ចនៅ ខេត្តកំពង់ ស្ពឺយកល្បែង ស៊ីសង ធំជាងបទបញ្ជារបស់ ថ្នាក់លើ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya