ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||     មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » សកម្មភាពបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក ក្នុងកន្លែងអភិរក្សត្រីមេពូជ ដោយពុំមានការបង្ក្រាប

សកម្មភាពបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក ក្នុងកន្លែងអភិរក្សត្រីមេពូជ ដោយពុំមានការបង្ក្រាប

ខេត្តកំពង់ឆ្នាំង : រាជរដ្ឋាភិបាល កម្ពុជា បានសម្រេចកាត់រំសាយដែនឡូត៍ នេសាទទាំងអស់នៅជុំវិញបឹងទន្លេសាប ដើម្បីថែរក្សាការពារទុកជាកន្លែងអភិរក្សត្រីមេពូជមួយភាគ រីឯមួយភាគទៀតប្រគល់ជូនប្រជាពលរដ្ឋប្រកបមុខ របរជាលក្ខណៈគ្រួសារ គ្រាន់បានប្រាក់ចំណូលខ្លះមកទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃ ។

តែសូម សម្តេច ទ្រង់ ឯកឧត្តម  លោកជំទាវ អស់លោក  លោកស្រី ទាំងអស់ក្រឡេកមើលសកម្មភាពនៃ

បទល្មើសនេសាទ ដែលកើតមានក្នុងកន្លែងអភិរក្សលេខ ៧B យ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី ខេត្តកំពង់ឆ្នាំងកើតមានខួបប្រាំងខួបវស្សា ដោយពុំមានការបង្ក្រាប ។

ដោយមានមតិប្រជាពលរដ្ឋជាច្រើនដែលពួកគាត់រស់នៅក្នុងស្រុកជលគីរី បានធ្វើការរិៈគន់យ៉ាងខ្លាំងទៅលើ សមត្ថកិច្ចជំនាញដែលឈជើងការពារនៅក្នុងកន្លែងអភិក្សត្រីមេពូជបើកដៃឲ្យសកម្មភាពនៃបទល្មើសនេសាទ

កើតមានគ្រប់រូបភាពនៅក្នុងកន្លែងអភិរក្សត្រីមេពូជតែម្តងព្រៃលិចទឹកក៏ត្រូវទទួលរងនូវការបាត់បង់អស់ត្រីមេពូជ

ក៏ត្រូវទទួលរងនូវការបាត់បង់អស់ នៅពេលដែលមានកម្លាំងចម្រុះចុះ

បង្ក្រាបបទល្មើសនេសាទ មន្ត្រី នឹងសហគមន៍ ដែលឈជើងការពារ នៅទីនោះ ខលទូរស័ព្ទ ប្រាប់ពួកប្រព្រឹត្តបទល្មើសឲ្យពន្លិចរបាំងចូលក្នុងទឹកសិនចាំ កម្លាំងចម្រុះចេញផុតចាំលើកឡើងវិញ ។

យោងតាមប្រភព ព័ត៌មានពីប្រជានេសាទជាច្រើនដែលពួកគាត់រស់នៅក្នុង ឃុំ ពាម

ឆ្កោក បានឲ្យដឹងថា រាល់ថ្ងៃនេះនៅក្នុងកន្លែងអភិរក្សត្រីមេពូជសកម្មភាពបទល្មើសនេសាទ កើតមានគ្រប់រូបភាពទាំងរដូវបិទការនេសាទទាំងរដូវបើកការនេសាទបទល្មើសនេសាទដែលកើតមានគ្រប់រូបភាព

ទាំងនោះរួមមាន ៖

ឆក់ត្រីបណ្តើរកូន នឹង  ឆក់ត្រជាក់ រាប់សិបទូកទាំងហ្វូងទាំងយប់ទាំងថ្ងៃ នៅចំណុច ព្រែកធំ ខាងមុខកន្លែង យាមឡើងរហូតដល់ កោះត្រឡោក នឹងព្រែក សំពៅសំពាក់ នឹងរបាំង  លូស្បៃមុង នឹង របាំងបរណរ៉ាវ រាប់សិបរបាំង នៅចំណុច ព្រែកផ្ទោល ចំណុច ក្បាលប្រាំង ចំណុច

ឈ្នួលក្រហែ នឹងចំណុច បឹងបករៀម ដែលស្ថិតក្នុង ភូមិ ក្បាលកន្លង់ ឃុំ ពាម

ឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

ប្រភពដដែលនោះបានបន្តទៀតថា អ្នកដែលចូលប្រព្រឹត្តបទល្មើសនេសាទគ្រប់

រូបភាពនៅក្នុងកន្លែងអភិរក្សត្រីមេពូជ លេខ ៧B ភាគច្រើន គឺ បក្សពួកមន្ត្រីនឹងបក្សពួកសហគមន៍ ក្រៅពីបក្សពួកមន្ត្រី នឹងបក្សពួកសហគមន៍ អត់មានប្រជានេសាទណាម្នាក់ហ៊ានចូលប្រព្រឹត្តបទ

ល្មើសនេសាទ នៅទីនោះបានទេ បើសិនជាមានអ្នកផ្សេងខុសពីបក្សពួក មន្ត្រី ចូល

ទៅប្រព្រឹត្តល្មើសនេសាទ នៅទីនោះ សហគមន៍ នឹងហៅមន្ត្រីជំនាញទៅចាប់បញ្ជូនយកទៅដាក់គុកភ្លាមៗតែម្តង គេអត់ដែលឃើញ សមត្ថកិច្ចជំនាញចាប់បក្សពួកសហគមន៍បានម្តងណាទេ ។

ប្រជាពលរដ្ឋជាច្រើននៅក្នុងស្រុកជលគីរី រង់ចាំមើលចំណាត់ការ លោក ងិន ហ៊ុន ប្រធានមន្ទីរ កសិកម្មខេត្ត តើមានចំណាត់ការយ៉ាងណា ។

រាល់ថ្ងៃនេះ សមត្ថកិច្ចជំនាញក្នុងខេត្តកំពង់ឆ្នាំងចាត់ទុកអ្នកសារព័ត៌មានជាឆ្អឹងទទឹង ក ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya