ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ម្នាក់​ពីបទ​រំលោភ​សេពសន្ថវៈ លើ​អនីតិជន​ ​

ជនសង្ស័យ​ម្នាក់​ពីបទ​រំលោភ​សេពសន្ថវៈ លើ​អនីតិជន​ ​

ពោធិ៍សាត់ ៖ កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅផ្ទះ​ជន សង្ស័យ​ឋិត​នៅក្នុង​ភូមិ​ក្រោល​ក្របី ឃុំ ត្រញំង​ជង ស្រុក​បាកាន ខេត្ដ​ពោធិ៍សាត់ ។​
​ជន សង្ស័យ​ដែល​ត្រូវ​កម្លាំង​ឃាត់ខ្លួន​ឈ្មោះ ទើ ស្រ់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​ខ្មែរ​អី​ស្លាម​) រស់នៅ​ភូមិ​ឃុំ​ខាងលើ​ជា​កន្លែង​ឃាត់ខ្លួន ។ លោក​វរៈសេនីយ៍ទោ​បន្ដថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​គឺ​អនុវត្ដ តាម​ដីកា​លេខ​១៩៤​អយ​០១៣​ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៤ បញ្ជា​ឱ្យចូល​ខ្លួន ដោយ​ចោទ​ពីបទ​រំលោភ​សេពសន្ថវៈ​លើ  អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ​របស់លោក ម៉​ង់ ចាន់​សុ​យុ​ទ្ធា​រ៉ា ព្រះរាជអាជ្ញារង​អម សាលាដំបូង​ខេត្ដ​ពោធិ៍សាត់ ដែល​ជនសង្ស័យ​ប្រ​ព្រឹ​ត្ដ​លើ​កុមារ​ម្នាក់ (​នៅលើ ផ្ទះ​កុមារី​)​ខណៈ​ឪពុកម្ដាយ​មិន​នៅផ្ទះ ។ ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ល​.​ព​.​ត អាយុ​៩​ឆ្នាំ  (​ខ្មែរ​អី​ស្លាម​) រស់នៅ​ក្បែរ​ផ្ទះ​កុមារី​រង គ្រោះ ដែល​ប្រ​ព្រឹ​ត្ដ​ឡើង​កាលពី​កំឡុង ចុងឆ្នាំ​២០១៣ និង​បន្ទាប់ពី​កុមារ​រី​រង គ្រោះ​ធ្លាក់ឈាម​ជា​បន្ដ​រហូត ប៉ុន្ដែ​កុមារី​នេះ​មិនបាន​ប្រាប់​ឪពុកម្ដាយ​ទេ ព្រោះ  ខ្លាច​ជនសង្ស័យ​សម្លាប់ចោល ។​
​រហូតដល់ ថ្ងៃទី​១៦ ខែកុម្ភ​នេះ កុមារី​រងគ្រោះ ធ្លាក់ឈាម​កាន់តែ​ច្រើនឡើង ទើប​ម្ដាយ​ឪពុក​ជនសង្ស័យ​ក៏​យកមក​ពិ​និត្យនៅ​មន្ទីរ  ពេទ្យ​ទើប​គ្រូពេទ្យ​អះអាងថា កុមារី​នេះ ត្រូវបាន​គេ​រំលោភ​ហើយក៏​បែកធ្លាយ​រឿង នេះ​តែម្ដង ។​
​លោក ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុ​ត្ដិ ធម៌​កងរាជអាវុធហត្ថ​ខេត្ដ​បន្ដទៀតថា ករណីនេះ​កម្លាំង​កំពុង​បំពេញ​សំណុំ បែបបទ​ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​មក​សាលាដំបូង​ខេត្ដ​ពោធិ៍សាត់​នៅ​ថ្ងៃ ទី​១៩ ខែកុម្ភៈ​នេះ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya