ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » រថយន្ត​កូរ៉េ ៥​តោន​ពន្លះជាមួយ​ ​រថយន្ត​កូរ៉េ ១.៥​តោន ធ្លាក់​ថ្ល​ល់​ទាំង​ព្រឹក​

រថយន្ត​កូរ៉េ ៥​តោន​ពន្លះជាមួយ​ ​រថយន្ត​កូរ៉េ ១.៥​តោន ធ្លាក់​ថ្ល​ល់​ទាំង​ព្រឹក​

​    ​កំពង់ធំ​: ឈ្មោះ គិ​ន គឿន អាយុ ៣៤​ឆ្នាំ រស់នៅ​ភូមិ​ពងទឹក ឃុំ ចើ​ង​ដើ​ង ស្រុក បារាយណ៍ ខេត្តកំពង់ធំ បាន​ស្លាប់ ក្រោយពី​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​បង្អែក​បារាយ ណ៍​-​សន្ទុក ។​
​អ្នក​ឃើ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​និយាយថា​៖ រថយន្ត​កូរ៉េ​ប្រភេទ ១.៥​តោន ពណ៌​ស ទ្រុង​ខៀវ​បាន​ដឹក​សិស្សសាលា នៅ​សាលារៀន​អន្តរជាតិ I.C.C រួច​ក៏​ត្រឡប់​ទៅ​ដឹកគោ អោយគេ​អ្នក​កំពង់ធំ​ទៀត​។ ប៉ុន្តែ​មកដល់​កន្លែងកើតហេតុ ក៏បាន​ឈប់​រថយន្ត​របស់ខ្លួន​ដើម្បី​បត់ជើងតូច នៅ​ពីមុខ​រថយន្ត​របស់ខ្លួន​ឯង នៅ​ចិញ្ចើមផ្លូវ​ខាងស្តាំ​។ ស្របពេលនោះ​មាន​រថយន្ត​មួយគ្រឿង​ផ្សេងទៀត បើកបរ​ស្រប​ទិស​គ្នា​ពី កើ​តទៅ​លិច ប្រភេទ​កូរ៉េ ៥​តោន ក្បាល​ពណ៌​ស​ឆ្នូត​លឿង​ទ្រុង​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម 3A:1701 បានមក​បុក​ពីក្រោយ​ចំ​ចំហៀង​ខាងឆ្វេង​យ៉ាង​ពេញទំហឹង បណ្តាលអោយ​រថយន្ត​ប្រភេទ​កូរ៉េ ១.៥​តោន ធ្លាក់​ថ្នល់​ផ្ងា​ជៀង​ឡើងលើ ។​
​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំនុច លូ​យាយ​ឡៃ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៧១ ពី​កំពង់ថ្ម ទៅ​ចំការលើ វេលា​ម៉ោង ៧.១០​នាទី ព្រឹក​ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិតនៅ​ភូមិ​តា​ឌុ​ក ឃុំ​ប​ល្ល​ង្ក ស្រុក​បារាយណ៍ ។​
​ក្រោយពី​កើតហេតុ​ក្រុម​សាច់ញាតិ​បាន​ដឹក​អ្នកបើកបរ​រថយន្ត​ប្រភេទ​កូរ៉េ ១.៥​តោន ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក បារាយណ៍​-​សន្ទុក តែ​ជា​កម្ម​អ​កុស​ល្យ អ្នកបើករថយន្ត​ឈ្មោះ គិ​ន គឿន អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​-​ឃុំ​-​ស្រុក ខាងលើ​បាន​ដាច់ខ្យល់​ស្លាប់​នៅ​មន្ទីរពេទ្យ​នោះបាន​ទៅហើយ​។ ចំណែកឯ​អ្នកបើកបរ​រថយន្ត ៥​តោន​ឈ្មោះ ចាន់ បូ​រ៉េត ភេទ ប្រុស អាយុ ២៣ ឆ្នាំ នៅ​ភូមិ ជី​ពាំង ឃុំ ក្រែក ស្រុក​ពញាក្រែក ខេត្តកំពង់ចាម បានដាក់​មេ​ប្រូច​បាត់ស្រមោល ។​
​ចំណែក​រថយន្ត​ទាំងពីរ​គ្រឿង ក្រោយពី​សមត្ថកិច្ច​ប៉ូលីស​ចរាចរណ៍​ស្រុក​បារាយណ៍ ធ្វើការ​វាស់វែង​រួច ក៏បាន​ស្ទួ​ច​យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​ថ្ងៃក្រោយ ។​ចំណែកឯ​សាកសព ត្រូវបាន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​ប្រារព្ធ​តាម​ប្រពៃណី​សាសនា ៕​    ​    ​    ​    ​    ​    ​    ​អ៊ុង សំអាត​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya