ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||     មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » មេឈ្មួញដុះស្លែឈ្មោះ ឌួក ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ បើករោងសិប្បកម្មកែឆ្នៃពីឈើ សមត្ថកិច្ចនិងមន្ដ្រីជំនាញមិនដែលឃើញចាប់បង្រ្កាប

មេឈ្មួញដុះស្លែឈ្មោះ ឌួក ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ បើករោងសិប្បកម្មកែឆ្នៃពីឈើ សមត្ថកិច្ចនិងមន្ដ្រីជំនាញមិនដែលឃើញចាប់បង្រ្កាប

(ខេត្តឧត្តរមានជ័យ) សារព័ត៌មានជាច្រើនអង្គភាពតែងតែធ្វើការចុះផ្សាយ ពីរឿងបទល្មើសរបស់មេឈ្មួញខាង បំផ្លិចបំផ្លាញព្រៃឈើប្រចាំស្រុកត្រពាំងប្រាសាទ ឈ្មោះ ឌួក ដែលរកស៊ីដឹកជញ្ជូនបទល្មើសឈើឥតច្បាប់ ជាច្រើនឆ្នាំកន្លងមកហើយតែមិនដែលឃើញមានអាជ្ញាធរមូលដ្ឋាន សមត្តកិច្ច និងមន្ដ្រីជំនាញមូលដ្ឋានក្នុងស្រុក និងថ្នាក់ខេត្តណាធ្វើការចាប់បង្ក្រាបឡើយ។

ជាក់ស្តែងជារៀងរាល់ថ្ងៃ មេឈ្មួញដុះស្លែ ឈ្មោះ ឌួក តែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើឥតច្បាប់ពីគ្រប់ទិសទីកន្លែងក្នុងក្នុងស្រុកត្រពាំងប្រាសាទ យកមកស្កុកទុកក្នុងរោងសិប្បកម្មកែឆ្នៃរបស់ខ្លួន ស្ថិតនៅចំណុចផ្លូវចូលខាងមុខផ្ទះឈ្មោះ ឌួក ស្ថិតនៅក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំង ប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាក់ស្តែងដូចជារោងសិប្បកម្មរបស់ឈ្មោះ ឌួក ដែលរាល់ថ្ងៃកំពុងតែមមាញឹកធ្វើយ៉ាងសកម្ម ដោយក្នុងមួយថ្ងៃៗត្រូវដឹកជញ្ញូនឈើតាប់ពីគ្រប់ទិសទី យ៉ាងអនាធិបតេយ្យ ជាច្រើនម៉ែត្រគីប ដើម្បីយកចូលទៅកែឆ្នៃធ្វើជាកៅអី និងដឹកបន្ដតាមរថយន្តជាច្រើនគ្រឿង យកមកលក់ចែកចាយនៅតាមដេប៉ូក្នុងស្រុកអន្លង់វែង។

ប្រជាពលរដ្ឋជាច្រើនក្នុងស្រុកត្រពាំងប្រាសាទបានដាក់សង្ស័យថា ករណីដែលលោក ជៀល សុផល នាយ សង្កាត់រដ្ឋាភិបាលព្រៃឈើរូបនេះមិនដែលធ្វើការចុះបង្ក្រាប ទីតាំងកន្លែងរោងសិប្បកម្មកែឆ្នៃព្រៃឈើ ទាំងអស់នោះ សង្ស័យតែជាកន្លែងប្រភពចំណូល ឬក៏ជាឆ្នាំងបាយរបស់លោកទេដឹង ទើបបានជាលោកមិនធ្វើការបង្ក្រាបសោះ?
ប្រជាពលរដ្ឋសូមធ្វើការអំពាវទៅដល់ឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈ មេត្តាជួយចាត់វិធានការចំពោះលោក ជៀល សុផល នាយសង្កាត់រដ្ឋាភិបាលព្រៃឈើ ស្រុកត្រពាំងប្រាសាទ និង លោក ហោ លិម ជាមន្ដ្រីបរិស្ថានស្រុកត្រពាំងប្រាសាទ ដ៏អសកម្មក្នុងការបង្ក្រាបបទល្មើសព្រៃឈើម្នាក់នេះផងទាន ព្រោះរាល់ថ្ងៃលោកមេព្រៃ និង មន្ដ្រីបរិស្ថាន មិនយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសព្រៃឈើឡើយ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya