ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​ខុន​ដូ​”​សោភា​” បុរស​ជនជាតិ​ចិន​ម្នាក់ ​យក​ធ្វើជា​ទីតាំង​កែច្នៃ​ផលិត​គ្រឿងញៀន នៅភ្នំពេញ

បង្ក្រាប​ខុន​ដូ​”​សោភា​” បុរស​ជនជាតិ​ចិន​ម្នាក់ ​យក​ធ្វើជា​ទីតាំង​កែច្នៃ​ផលិត​គ្រឿងញៀន នៅភ្នំពេញ

​ភ្នំពេញ​៖ សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចុះបង្ក្រាប​ខុន​ដូ «​សោភា​»​តាម​បណ្តោយ​ផ្លូវ​លេខ​៣៥២​សង្កាត់​បឹង​កេងកង​ទី​១​ខណ្ឌ​បឹង​កេងកង ដែល​បុរស​ជនជាតិ​ចិន​ម្នាក់ យក​ធ្វើជា​ទីតាំង​កែច្នៃ​ផលិត​គ្រឿងញៀន ​នៅ​ថ្ងៃទី​៦​ខែមិថុនា ឆ្នាំ​២០២០ នេះ  ។​

​ ​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ទើប​ទទួលបាន​បង្ហាញថា​ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​១០) នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន ដឹកនាំ​ដោយ​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​បន្ទប់​លេខ​B២០១​ជាន់​ទី​២​ក្នុង​អគារ​ខុន​ដូរ​«​សោភា​»​និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ហ៊ី​យី​រី​(HEYIRI)​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​ជនជាតិ​ចិន ព្រមទាំង​វត្ថុតាង​បទល្មើស​ជាច្រើន​ផងដែរ ។​

​ជនសង្ស័យ​ត្រូវបាន​បញ្ចូនទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​១០)​នៃ​ក្រសួង​មហា​ផៃ្ទ​ដើម្បី​គ្រប់គ្រង និង ចាត់ការ​បន្ត​តាម​នីតិវិធី​។​ ចំណែក​វត្ថុតាង​មួយចំនួន ដែល​នៅ​សេសសល់ ត្រូវបាន​រក្សាទុក នៅក្នុង​បន្ទប់​ខាងលើ ដោយ​បិទ​ឃ្លុំបេ​ជា​បណ្តោះអាសន្ន ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya