ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណី ជួញដូរប្រើប្រាស់សារធាតុញៀន នៅកំពង់ធំ

ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណី ជួញដូរប្រើប្រាស់សារធាតុញៀន នៅកំពង់ធំ

កំពង់ធំ៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៨នឹង១៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើប្រាស់វិធានការជំនាញបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន០១ករណី ស្ថិតក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំនៅពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរនូវសារធាតុញៀនខុសច្បាប់។

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដកហូតបានម្សៅក្រាមពណ៍សថ្លា សង្ស័យ
ជាសារធាតុញៀនខុសច្បាប់ចំនួន០៣កញ្ចប់ និងទូរស័ព្ទដៃចំនួន០៣គ្រឿង។

ជនសង្ស័យដែលធ្វើសកម្មភាពជួញដូរនូវសារធាតុញៀនខុសច្បាប់មាន ៖
១. ឈ្មោះ អាន ដារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ
២. ឈ្មោះ មឿន សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ
៣. ឈ្មោះ ហេង មេសា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ
ជនសង្ស័យទាំង០៣នាក់ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចជំនាញបានកសាងនីតិវិធី ដើម្បីបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya