ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀត រងរបួសធ្ងន់ នៅបាត់ដំបង

គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀត រងរបួសធ្ងន់ នៅបាត់ដំបង

បាត់ដំបង:   ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំក្រឡុកស៊ីម៉ងត៍ បុកម៉ូតូមួយគ្រឿង ទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៥៧ ត្រង់ចំណុចក្រុមទី៨ ភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង  នៅថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៩និង៤០នាទី ។

 

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ  រវាងរថយន្តធុនធំក្រទ្បុកស៊ីម៉ងត៍ និងម៉ូតូម៉ាកហុដា ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ បាត់ដំបង 1W 0032 ធ្វើដំណើរមានគ្នាពីរនាក់ ក្នុងគោលបំណងទៅផ្ទះ នៅស្រុកបាណន់ អ្នកបើកបរម៉ូតូ ឈ្មោះ ហាប់ សិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិ ទួលធ្នង់ ឃុំកន្ទឺមួយ ស្រុកបាណន់ ខេត្តបាត់ដំបង និងអ្នករួមដំណើរជាមួយឈ្មោះ នឿត ចិន ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិ-ឃុំជាមួយគ្នា បានបើកមកដល់កន្លែង កើតហេតុ ស្រាប់តែមានរថយន្តធុនធំក្រទ្បុកស៊ីម៉ងត៍ ពណ៌សម៉ាក CHENH LON ពាក់ផ្លាកលេខ ភ្នំពេញ 3E 3910 បញ្រ្ចាសទិសគ្នា បុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់ ។ ចំណែកម្ចាស់រថយន្តបង្កបានបើករត់ចូលទៅផ្លូវរោងចក្រ ស៊ីម៉ងត៍ ឆ្ងាយពីកន្លែងកើតហេតុ ប្រហែល៣គីទ្បូម៉ែត្រ ទុករថយន្តចោល រត់គេចខ្លួនបាត់ ។

សមត្ថកិច្ច ជំនាញចរាចរណ៍ខេត្តបាត់ដំបង ចុះទៅពិនិត្យ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល រីឯជនរងគ្រោះបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាលបាល ចំពោះសាកសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya