ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » យុវជន​២​ក្រុម​ដេញ​វាយ​គ្នា ​ស្លាប់​ម្នាក់ ​ចូល​គុក​ម្នាក់​ នៅបន្ទាយមានជ័យ ​

យុវជន​២​ក្រុម​ដេញ​វាយ​គ្នា ​ស្លាប់​ម្នាក់ ​ចូល​គុក​ម្នាក់​ នៅបន្ទាយមានជ័យ ​

​បន្ទាយមានជ័យ​៖ ​ ដោយហេតុ​ការណ៍​នេះ​ បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​ត្រូវ​ចាប់ខ្លួន​ទៅ​ដាក់គុក​ម្នាក់​។​អំពើ​ហឹ​ង្សា​រ​របស់​ក្មេង​ទំនើង​នោះ បាន​កើតឡើង​ខាង​ត្ប​ង​ភូមិ​ភ្នំ​ជញ្ជាំង​ឃុំ​ជប់​វា​រី​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​កាលពី​ល្ងាច​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០២០​។​

 

ជនដៃដល់​មានឈ្មោះ ច័ន្ទ សេរី​វ​ឌ្ឍ​នា​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​ខាងលើ​។​ចំណែក​ជនរងគ្រោះ​របួស​ធ្ងន់ ហើយ​បន្ទាប់មក​បាន​ស្លាប់​មានឈ្មោះ​សុខ ណា​ថា​ន់ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ រសនៅ​ភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

 

នៅ​មុនពេល​កើតហេតុ​ជនដៃដល់ ឈ្មោះ ច័ន្ទ សេរី​រី​វ​ឌ្ឍ​នា​និង​បក្ខ​ពួកគេ​៣​នាក់​ទៀត មាន​១៖ ឈ្មោះ ហុក វាសនា ហៅ​ស្តៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។​ ២៖ ឈ្មោះ កែវ ចាំង​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ និង​៣៖ ឈ្មោះ ស៊ុយ លឹម​ហាំង​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ។ ​ទាំង​៣​នាក់​រស់​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ​។​

 

​ក្រុម​ក្មេង​ទំនើង​បង្ក​បាន​កំពុង​អង្គុយ​ផឹកស្រា​បៀរ​ នៅ​ចំណុចកើតហេតុ​ក៏​ស្រាប់​តែមាន​ក្មេង​មួយក្រុម​ទៀត​បើក​ម៉ូតូ​កាត់មុខ​ហើយ​បង្កើត​ការ​ចោទ​ទៅ​ក្រុម​ជនរងគ្រោះ​ថា​ បាន​បើក​ម៉ូតូ​កាច់រឹក​កាច់រាង​ដាក់​ពួកខ្លួន ។​ភ្លាមៗ​នោះ​ឈ្មោះ​ហុក វាសនា បាន​បើក​ម៉ូតូ​ដឹក​ឈ្មោះ​ចាន់​សេរី​វ​ឌ្ព្យ​នា ជា​ជន​ដៃ ដេញតាម​ពីក្រោយ ដោយមាន​កាន់ដំបង​ប្ញ​ស្សី មួយ​កំណាត់​ដេញ​វាយ​ឈ្មោះ​សុខ​ណា​ថា​ន់ ចំក្បាល​ផ្នែក​ខាងក្រោយ​រងរបួស​ធ្ងន់​  ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya