ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ធ្វើអត្តឃាត(ចង.ក) ដោយប្រើខ្សែរឹត សង្ស័យ… នៅកណ្តាល

បុរសម្នាក់ ធ្វើអត្តឃាត(ចង.ក) ដោយប្រើខ្សែរឹត សង្ស័យ… នៅកណ្តាល

កណ្ដាល:  នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ០២និង១៥នាទី នៅចំណុចលើផ្ទះ(ជនរងគ្រោះ)ស្ថិតក្នុងភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ហុក សុខណា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំភូមិដំរីឆ្លង ឃុំខ្ពប

ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់) ។
សម្ភារ:ចាប់យកមាន ខ្សែរលីឡុង ពណ៌ខ្មៅ ប្រវែង១ម៉ែត្រ ។
តាមរឿងហេតុ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៧និង១០នាទី (ជនរងគ្រោះ)បានទិញ ស្រាបៀរចំនួន (១២កំប៉ុង)ទៅផឹកនៅផ្ទះឈ្មោះចេវ មានទីលំនៅភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ជាមួយគ្នា ។ពេលផឹកដល់ម៉ោងប្រហែល២១.៣០នាទី ក៏បានបែកផ្លូវគ្នារៀងៗខ្លួន បន្ទាប់មកឈ្មោះ ជុយ ចេវ បានជិះម៉ូតូឌុប(ជនរងគ្រោះ)មកផឹកនៅផ្ទះឈ្មោះឆាន លិត បន្តទៀតអស់ចំនួន០៦កំប៉ុងក៏ត្រឡប់មកផ្ទះ។បន្ទាប់មកម៉ោង១២និង៣០នាទី ទើបប្រពន្ធ(ជនរងគ្រោះ)ឈប់លេងបៀរ នាំកូនមកផ្ទះចូលទៅដេក ក៏ឃើញប្តីរបស់ខ្លួន(ជនរងគ្រោះ)ដេកដូចសព្វដង។ លុះនៅវេលាម៉ោង០២និង១៥ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ កូនយំប្រពន្ធភ្ញាក់ហើយដាស់ប្តីឲ្យជួយមើលកូន ក៏ឃើញប្តីមានសភាពរឹង និងឃើញមានខ្សែរលីឡុងពណ៌ខ្មៅតូចប៉ុនចុងចង្កឹះចងរឹតក គាត់ស្លាប់បាត់ទៅហើយក៏ស្រែកឆោឡោឲ្យអ្នកជិះខាងជួយមើល ហើយស្រាយខ្សែរចេញពីក ។
កម្លាំងគនរបាលប៉ុស្តិ៍ខ្ពបសហការជួយកម្លាំងជំនាញពិនិត្យហេតុស្រុក ក្រុមប្រឹក្សាឃុំ ពេទ្យឃុំនិងលោកមេភូមិបាន ពិនិត្យសាកសពឃើញមានស្នាមជាំត្រងកផ្នែកខាងមុខក្រោមចង្កាពីក្រោមទងត្រចៀកខាងស្តាំដល់ក្រោមទងត្រចៀកខាងឆ្វេងអណ្តាតលានលាមកចេញ។ ក្រៅពីស្នាកស្នាមខាងលើ ពុំមានស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។

ការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារអត្តឃាតចងក  ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya