ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក NISSAN NAVARA បោះពួយយ៉ាងលឿនដូចហោះរេចង្កូតជ្រុលទៅ បុកក្បាលថ្មពុះចែកទ្រូងផ្លូវ នៅភ្នំពេញ

បុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក NISSAN NAVARA បោះពួយយ៉ាងលឿនដូចហោះរេចង្កូតជ្រុលទៅ បុកក្បាលថ្មពុះចែកទ្រូងផ្លូវ នៅភ្នំពេញ

ភ្នំពេញ៖  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈប្រមាណជា ៥០ម៉ែត្រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញមានបុរសម្នាក់និងស្ត្រីអ្នករួមដំណើរម្នាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកNISSAN NAVARA ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BH-0100ក្នុងទិសដៅពីជើងទៅត្បូងដោយប្រើល្បឿនលឿនដូចហោះ។លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តនេះរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់ចំនួន២កង់ខ្ទាតមកកណ្ដាលផ្លូវ ឯរថយន្តកល់ជាប់នឹងក្បាលថ្មពុះចែកទ្រូងផ្លូវទៅមុខលែងរួច បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ប៉ុន្តែសំណាងល្អមិនបង្កឲ្យមានរបួសដល់អ្នកជិះនិងអ្នកធ្វើដំណើរតាមដងផ្លូវ។ ភ្លាមៗនោះម្ចាស់រថយន្តបានចេញពីរថយន្តឡើងជិះឡំប្រឺតាគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅ

រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya