ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » ឡាន២គ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និង៤នាក់ទៀតរបួស នៅបន្ទាយមានជ័យ

ឡាន២គ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និង៤នាក់ទៀតរបួស នៅបន្ទាយមានជ័យ

 (បន្ទាយមានជ័យ)៖  នៅវេលាម៉ោង០៩និង១៥នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥៩ ចន្លោះបង្គោលគីឡូម៉ែតលេខ១៨-១៩ ស្ថិតនៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

មុនពេលកើតហេតុដំបូងមាន១គ្រឿងម៉ាកសាំយ៉ុង ពណ៌សំបកឳឡឹក ស្លាកលេខ ភ្នំពេញ 2AL-0475 បើកបរ

ដោយឈ្មោះ ផា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិតាដុង ឃុំដូនកឹង ស្រុកកំចាយមា ខេត្តព្រៃវែង បើកបរក្នុងទិសដៅពីខាងលិចទៅខាងកើត និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ស៊ុន ម៉ូល ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនតូច០១គ្រឿងម៉ាក Nissan Frontier ពណ៌ស ស្លាកលេខ បាត់ដំបង 2B-7518 បើកបរដោយឈ្មោះ ឈុន តៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បើកបរពីទិសដៅខាងកើតទៅខាងលិច បុកចំពីមុខបណ្តាលឲ្យមានគ្រោះថ្នាក់តែម្តង។

ក្នុងនោះមានអ្នករួមដំណើរ០២នាក់ ម្នាក់ឈ្មោះ ឈាង នៀត ភេទស្រី អាយុ៣២ឆ្នាំ, ម្នាក់ទៀតឈ្មោះ ឈាង គឹមស្រៀង ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំងពីរខាងលើរស់នៅភូមិក្បាលទំនប់ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលអ្នករួមដំណើរ និងអ្នកបើកបរខាងរថយន្ត Nissan Frontier របួសធ្ងន់០៣នាក់រួមមាន៖

១៖ ឈ្មោះ ឈាង នៀត ភេទស្រី អាយុ៣២ឆ្នាំ
២៖ ឈ្មោះ ឈាង គឹមស្រៀង ភេទប្រុស អាយុ១៥ឆ្នាំ
៣៖ ឈ្មោះ ឈុន តៅ ភេទប្រុស អាយុ៣២ឆ្នាំ។

រីឯខាង រថយន្តសាំយ៉ុងស្លាប់អ្នកបើកររថយន្តស្លាប់នៅនឹងកន្លែងឈ្មោះ ផា ភេទប្រុស អាយុ៣៨ឆ្នាំ និងអ្នករួមដំណើររបួសស្រាលឈ្មោះ ស៊ុន ម៉ូល ភេទប្រុស អាយុ៣៩ឆ្នាំ។ រថយន្តទាំង២គ្រឿងខូចខាតធ្ងន់។

ចំពោះមូលហេតុ បណ្តាលមកពីរថយន្តម៉ាក Nissan Frontier បើកបរល្បឿនលឿនក្នុង ស្ថានភាពផ្លូវកោង ដោយខ្វះការប្រុងប្រយ័ត្ន។ វត្ថុតាងរថយន្តទាំង០២គ្រឿង កម្លាំងនគរបាលជំនាញចរាចរណ៍យក មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya