ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » ឆ្លើយតបទៅករណី ផ្សាយជាភាសាអង់គ្លេសដែល មានចំណងជើងថា សូមជួយចែករំលែក បាត់មនុស្ស

ឆ្លើយតបទៅករណី ផ្សាយជាភាសាអង់គ្លេសដែល មានចំណងជើងថា សូមជួយចែករំលែក បាត់មនុស្ស

ខេត្តព្រះសីហនុ៖ កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១២:៥៧យប់ មានគណនេយ្យហ្វេសប៊ុកមួយឈ្មោះថា Danny Humphries បានសរសេររៀបរាប់ដោយក្តីបារម្មណ៍ជាខ្លាំងដែលភរិយាគាត់ឈ្មោះចាន់ បានបាត់ខ្លួនគ្មានដំណឹងអស់រយះពេលលើស២៤ម៉ោងមកហើយ ដោយបន្សល់ដំណឹងចុងក្រោយ គឺបានទូរស័ព្ទពេលព្រឹកថ្ងៃទី០៣ ខែមិថុនា នេះ ទៅក្រុមគ្រួសាររបស់ភរិយាគាត់ថា”មានចង់ទិញអ្វីទៅផ្ទះ រឺអត់? ព្រោះគាត់ជិះជិតដល់ផ្សាស្មាច់ដែងហើយ” បន្ទាប់មកក៏បាត់ដំណឹងសូន្យឈឹងតែម្តង ទើបធ្វើអោយប្តីគាត់ប្រើ គណនេយ្យហ្វេសប៊ុកឈ្មោះថា Danny Humphries បង្ហោះសារតាមបណ្តាញសង្គមនេះតែម្តង។

ក្រោយពីដឹងដំណឹងករណីបាត់មនុស្សនេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជារអោយកម្លាំងជំនាញផែនសន្តិសុខចុះស្រាវជ្រាវភ្លាមៗផងដែរ។

ជាលទ្ធផល លោក Daniel Humphries ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥១៣០២៧៦៧៥ បានមកបំភ្លឺ ករណីបាត់ខ្លួន ឈ្មោះ ញិន ចាន់ ភេទស្រី អាយុ២៧ឆ្នាំ(ប្រពន្ធ)នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី3-06-2020 នៅចំនុចឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថា៖ ប្រពន្ធរបស់បុរសជាប្តីបានផ្ញើរសារ តាមប្រពន្ធ័បណ្តាញសង្គមហ្វេសប៊ុកពី ស្រ្តីជាប្រពន្ធនោះ ថានាងកំពុងមានសុវត្ថិភាព មិនមានករណីប្លន់ ឬចាប់នោះទេ។

អាស្រ័យដូចបានជម្រាប់ជូនខាងលើ ទើបបុរសជាប្តីសម្រេចមិនដាក់ពាក្យបណ្តឹងនោះទេ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya