ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » បុរសជនជាតិបរទេសម្នាក់ បានដេកស្លាប់ ក្នុងបន្ទប់ជួលជាន់ទី១ បង្កឲ្យភ្ញាក់ផ្អើល នៅភ្នំពេញ

បុរសជនជាតិបរទេសម្នាក់ បានដេកស្លាប់ ក្នុងបន្ទប់ជួលជាន់ទី១ បង្កឲ្យភ្ញាក់ផ្អើល នៅភ្នំពេញ

ភ្នំពេញ: បុរសជនជាតិបរទេសម្នាក់ បានដេកស្លាប់ ក្នុងបន្ទប់ជួលជាន់ទី១ បង្កឲ្យភ្ញាក់ផ្អើល នៅជាន់ទី១

ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។

ជនរងគ្រោះ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិបរទេស មុខរបរ អតីតគ្រូបង្រៀនភាសាអង់គ្លេស នៅសកលវិទ្យាល័យបញ្ញាសាស្ត្រ ខេត្តសៀមរាប ស្នាក់នៅបន្ទប់ជួលចំណុចខាងលើជាង១ខែមកហើយ។

ជនរងគ្រោះ ធ្លាប់វះកាត់បេះដូង ច្រើនលើកមកហើយ កើតជំងឺលើសឈាមផង ហើយរាល់ថ្ងៃ ចូលចិត្តផឹកស្រា។

មុនការភ្ញាក់ផ្អើល មិនឃើញជនរងគ្រោះ ចេញក្រៅហាត់ប្រាណដូចសព្វដង លុះពេលដែលមានស្ត្រីម្នាក់ ដើរទៅរកប្រមូលចានឆ្នាំង ស្រាប់តែប្រទះឃើញជនរងគ្រោះដេក ហៅមិនឆ្លើយ ប្រាប់ម្ចាស់ផ្ទះ មកហៅ ពិនិត្យមើលជាក់ស្តែង គឺស្លាប់បាត់ហើយ ទើបរាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យជាក់ស្តែង៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya