ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » បុរសជាងកាត់សក់សាសង​ស្នេហ៍ ជាមួយយុវតីសិស្សតាមហ្វេសប៊ុក ឈានដល់នាំ​គ្នាចូល​ផ្ទះសំណាក់​បាន​សម្រេច ម្តាយ​​នាងដឹង​ ខាងប្រុសជាប់ខ្នោះដោយចោទថាចាប់បំពាន​សេព​សន្ថវៈ ​ នៅភ្នំពេញ

បុរសជាងកាត់សក់សាសង​ស្នេហ៍ ជាមួយយុវតីសិស្សតាមហ្វេសប៊ុក ឈានដល់នាំ​គ្នាចូល​ផ្ទះសំណាក់​បាន​សម្រេច ម្តាយ​​នាងដឹង​ ខាងប្រុសជាប់ខ្នោះដោយចោទថាចាប់បំពាន​សេព​សន្ថវៈ ​ នៅភ្នំពេញ

ភ្នំពេញ​ ៖ ​ការ​ឃាត់ខ្លួន​​បុរសជាជាងកាត់សក់​ជាប់ចោទ​​​នេះ ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែ មិថុនា ឆ្នាំ ២០២០ នៅ​​ចំណុច​ផ្ទះសំណាក់​​មួយកន្លែង ស្ថិត​នៅ​ផ្លូវ​លេខ​២៨៥ ស​ងា្ក​ត់​បឹង​កក់​១ ខណ្ឌទួលគោក​។
ជាងកាត់សក់​ម្នាក់​ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះ បន្ទាប់​ពី​លង់​ស្នេហ៍​យុវតី​ជា​សិស្សសាលា​មិន​ទាន់​គ្រប់​អាយុ​ម្នាក់​តាម

​រយៈហ្វេ​ស​ប៊ុ​ក​ហើយ ឈាន​ទៅ​ណាត់គ្នា​ផឹកស៊ី លុះ​ស្រវឹង​នាំ​គ្នា​ទៅ​រួម​ភេទ​ក្នុង​ផ្ទះសំណាក់​បាន​សម្រេច​ត្រូវ​បាន​

ម្តាយ​ខាង​ស្រី​ប្តឹង​ចោទប្រកាន់​ពីបទ​ចាប់បំពាន​សេព​សន្ថវៈ ។
បុរស​ជាប់ចោទ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​អ៊ុ​ក តុលា អាយុ​៣១​ឆាំ្ន​ មុខរបរ​ជាងកាត់សក់​ ស្នាក់​នៅផ្ទះ​ជួល​ក្រុម​៥

ភូមិ​ចុង​ខ្សាច់ ស​ងា្ក​ត់​ទួល​សងែ្ក​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​ ។ ​ចំណែកយុវតីជា​សិស្សសាលា​មាន​អាយុ​១៧​ឆាំ្ន​ ។
តាមប្រភពពី​​នគរបាល​អោយ​ដឹង​ថា បុរសជាប់ចោទ​​រូប​នោះត្រូវ​បាន​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​ឃាត់ខ្លួន យក​មក

​ប្រគល់​អោយ​សមត្ថកិច្ច ដោយ​ចោទប្រកាន់​ថា បុរស​រូប​នោះ​ចាប់​បំពាន​​សេព​សន្ថវៈមក​លើ​កូនស្រី​របស់​ពួកគាត់​។

​កាលពី​វេលា​យប់​ថ្ងៃ​ទី៣ ​ខែមិថុនា​ ឆាំ្ន​២០២០ ពួក​គេ​ទាំង​២​នាក់​បាន​ណាត់គ្នា​ផឹក​នៅផ្ទះ​កាត់សក់​របស់​បុរស​រូប​នោះ

រហូត​ដល់​ដល់​ស្រវឹង ​លុះនៅ​​វេលា​ម៉ោង​ប្រមាណ​១២​យប់ ក៏​បាន​នាំ​គ្នា​ទៅ​ដេក​ផ្ទះសំណាក​់​​មួយកន្លែង​ ។

បន្ទាប់​ពី​បាត់​កូនស្រី ក្រុម​គ្រួសារ​ក៏បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​១​ ​លុះ​ព្រឹក​ឡើង​

តាម​រយៈ​ប្រព័ន្ធ​ជី​ភី​អេស​ក៏បាន​តាម​រក​ឃើញ និង​ឃាត់ខ្លួន​បុរស​នោះ​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​១ ។

​ក្រោយមក សមត្ថកិច្ច​ខណ្ឌទួលគោក​ក៏បាន​ប្រគល់​បុរសជាប់ចោទ​ខាងលើ​អោយ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​កសាង​សំនុំរឿង​ចាត់ការ​តាម​ច្បាប់​ ដោយ​ចោទប្រកាន់​បុរស​នោះរួម​ភេទ​ជាមួយ​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុ​ ។ ​លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៥​និង​៥០​នាទី​ល្ងាចថ្ងៃ​ទី​៤ មិថុនា​ សមត្ថកិច្ច ក៏បាន​នាំជនជាប់ចោទ និង​​ក្មេង​ស្រី​រង​គ្រោះ​ទៅ​បង្ហាញ​ផ្ទះសំណាក់​។

តាម​​​ប្រភពពីក្មេង​ស្រី​បានអោយ​ដឹង​ថា នៅ​យប់​នោះ បន្ទាប់​ពី​ផឹក​ស្រវឹង​វង្វេង​បាត់ស្មារតី ពុំ​បានដឹង​ខ្លួន​ថា គេ​ដឹក​ចូល​ផ្ទះសំណាក់​នោះ​ទេ​ ស្រាប់តែ​ដឹងខ្លួន​វិញ​ដោះ​អាវ​អស់ ។ ​លុះ​ក្រោយមក​តាមរយៈប្រព័ន្ធ​​ជី​ភី​អេស​ម្តាយ​ក៍បាន​តាម​រក​ឃើញ​នៅផ្ទះ​សំណាក់​ ហើយ​ចាប់​បាន​ ​ដោយ​បុរសម្នាក់​​នោះ​ប្រកែក​ថា​អត់​បំពាន​ទៀត​។

ចំណែក​បុរស​ជាប់ចោទ​បាន​អោយ​ដឹង​ថា ​គាត់​មិន​បាន​បង្ខិតបង្ខំ​ចាប់​បំពាន​នោះ​ទេ គឺ​ពួក​​គាត់​បាន​ស្រលាញ់​គ្នា​

ហើយ​នាំ​គ្នា​ទៅ​ដេក​ផ្ទះសំណាក់​ ។ ​បុរស​ជាប់ចោទ​រូប​នោះ​បានអោយ​ដឹង​ទៀត​ថា ពួក​​គាត់​ទាំង​២​នាក់

បាន​ស្រលាញ់​គ្នា​រយៈ​ពេល​ប្រមាណ​១​ខែ​មក​ហើយ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ។ ​នៅ​យប់​នោះ​ បន្ទាប់​ពី​ផឹករួច​ ​

គាត់​ក៏​បាន​ប្រាប់​ថា ជួន​ទៅ​ផ្ទះ តែ​នាង​មិន​ទៅ ហើយថា ទៅ​ក្រៅ​ ក៏បាន​នាំ​គ្នា​ទៅ​ដេក​ផ្ទះសំណាក់​តែ​ម្តង ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya