ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនមុខសញ្ញា កាប់ប្លន់ ចំនួន១០នាក់ ក្រោយពីធ្វើសកម្មភាពរួច ពួកខ្លួននិងបក្ខពួកជាច្រើននាក់ទៀត តែងតែប្រមូលផ្តុំគ្នាសេពគ្រឿងញៀនជាប្រចាំ នៅភ្នំពេញ

ឃាត់ខ្លួនមុខសញ្ញា កាប់ប្លន់ ចំនួន១០នាក់ ក្រោយពីធ្វើសកម្មភាពរួច ពួកខ្លួននិងបក្ខពួកជាច្រើននាក់ទៀត តែងតែប្រមូលផ្តុំគ្នាសេពគ្រឿងញៀនជាប្រចាំ នៅភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់សុខសួរស្តី ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កំបូល ខណ្ឌកំបូល ។

ជនសង្ស័យទាំង១០នាក់រួមមាន៖ ទី១.ឈ្មោះ យឹម ង៉ុយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនប្រាកដ ។ទី២.ឈ្មោះ បូរី រម្មណី ហៅ អាទី ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរ សិស្សវិទ្យាល័យកំបូល (អ្នកទាំងពីរខាងលើនេះពាក់ពន្ធ័ករណីកាប់ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ) ។ ចំណែកទី៣.ឈ្មោះ ពិន បញ្ញា ភេទប្រុសអាយុ១៨ឆ្នាំ, ទី៤.ឈ្មោះ សារឿន រតនា ភេទប្រុស អាយុ១៨ឆ្នាំ, ទី៥.ឈ្មោះ ផាន សូណាត ភេទប្រុសអាយុ១៨ឆ្នាំ, ទី៦.ឈ្មោះ ពឿន ពុទ្ធធឿន ភេទប្រុស អាយុ២០ឆ្នាំ, ទី៧.ឈ្មោះ ផេង សុផាន់ណា ភេទប្រុសអាយុ១៨ឆ្នាំ, ទី៨.ឈ្មោះ កេនសំណាង ភេទប្រុសអាយុ១៨ឆ្នាំ, ទី៩.ឈ្មោះសេង សំណាង ភេទប្រុស អាយុ១៧ឆ្នាំ, ទី១០.ឈ្មោះ ជុន សុជាតិភេទប្រុស អាយុ១៩ឆ្នាំ។

ដកហូតវត្ថុតាង ៖ –ម៉ូតូ៤គ្រឿង –ម្សៅក្រាមសថ្លាចំនួន៣កញ្ចប់តូច និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួន ។

ជនសង្ស័យឈ្មោះ យឹម ង៉ុយ និង ឈ្មោះ បូរី រម្មណី ហៅអាទីបានសារភាពថាកាលពីជាង១០ថ្ងៃមុនពេលឃាត់ខ្លួន ពួកគេ និងបក្ខពួកសរុបមានគ្នា៦នាក់បានធ្វើសកម្មភាពដេញកាប់យកម៉ូតូពីជនរងគ្រោះ២នាក់នៅចំណុចក្រោមស្ពានព្រែកព្នៅ ពេលធ្វើសកម្មភាពរួចពួកគេក៏ជិះម៉ូតូក៏ជិះបែកគ្នារៀងៗខ្លួន។

តាមចម្លើយសារភាពជនសង្ស័យបន្តទៀតថា ក្រោយពីធ្វើសកម្មភាពរួច ពួកខ្លួននិងបក្ខពួកជាច្រើននាក់ទៀត តែងតែប្រមូលផ្តុំគ្នាសេពគ្រឿងញៀនជាប្រចាំ ។ លុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ក៏ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាប និងឃាត់ខ្លួនតែម្តង។

ជនសង្ស័យទាំង១០នាក់ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ និងការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya