ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » បង្រ្កាប​មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ នៅភ្នំពេញ

បង្រ្កាប​មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ នៅភ្នំពេញ

ភ្នំពេញ ៖  ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ព្រមទាំងវត្ថុតាងគ្រឿងញៀនជាង៣០ កញ្ចប់ និងសម្ភារៈសម្រាប់សេពមួយចំនួនផងដែរ។

ករណីទី១ ៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងជំនាញ

ការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការឆែកឆេរដោយ ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៥:១០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច ផ្លូវលំ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង៣នាក់ឈ្មោះ ៖
១-ឈ្មោះ ប៊ិន វាសនា ហៅ ម៉ង់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ
២-ឈ្មោះ ប៊ិន ផានិត ហៅ ម៉ូង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ។
៣-ឈ្មោះ អាត សុខមាន ហៅ ពេជ្រ ភេទប្រុសអាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ។
ដកហូតវត្ថុតាងរួមមាន ៖ -ក្រាមសថ្លា3កញ្ចប់ (ធំ01តូច2), – ជញ្ជីងថ្លឹងថ្នាំញៀន2គ្រឿង និងនិងសម្ភារៈសម្រាប់សេពមួយចំនួន។
ករណីទី២ ៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិ គល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៥:៣០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។

ជនសង្ស័យ ឈ្មោះ ទៀង សាអ៊ីម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ទីកន្លែងកំណើត ភូមិក្រសាំងជីម៉ែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ដកហូតវត្ថុតាងរួមមាន ក្រាមពណ៌សថ្លាចំនួន២៧កញ្ចប់ (២កញ្ចប់ធំល្មម) ជនសង្ស័យ ទាំង០៤នាក់ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកង

រាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya