ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » ជនរងគ្រោះ ធ្លាប់ប៉ុនប៉ងធ្វើអត្តឃាត ផឹកថ្នាំពុល២លើករួចមកហើយ ឆ្លៀតពេលប្រពន្ធទៅផ្សារ ប្ដីទ្បើងលើផ្ទះ ធ្វើអត្តឃាត នៅកណ្តាល

ជនរងគ្រោះ ធ្លាប់ប៉ុនប៉ងធ្វើអត្តឃាត ផឹកថ្នាំពុល២លើករួចមកហើយ ឆ្លៀតពេលប្រពន្ធទៅផ្សារ ប្ដីទ្បើងលើផ្ទះ ធ្វើអត្តឃាត នៅកណ្តាល

កណ្ដាល:  កាលពីថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ១៧ និង៣០នាទី នៅចំណុច ផ្ទះរបស់ឈ្មោះ សែម ឡៃស៊ីម (ប្រពន្ធជនរងគ្រោះ ) ស្ថិតក្នុងភូមិព្រែកភូមិ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល មានករណីមនុស្សធ្វើអត្តឃាតសម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ ហ៊ាម ហេន ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខបរ កសិករ មានទីលំនៅៗភូមិ ឃុំ កើតហេតុ។ វត្ថុតាងចាប់យកមាន ខ្សែនីឡុងពណ៌ស ប្រវែង០៦ម៉ែត្រ។

ជនរងគ្រោះ ធ្លាប់ប៉ុនប៉ងធ្វើអត្តឃាត ផឹកថ្នាំពុល២លើករួចមកហើយ តែត្រូវបានបង ប្អូនសាច់ញាតិជិតខាងជួយសង្រ្គោះទាន់ពេល។ លុះនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០វេលាម៉ោងប្រមាណ ១៥ និង៣០ នាទី គាត់ឃើញប្តី កំពុងធ្វើកិច្ចការងារនៅផ្ទះ ហើយគាត់ក៏បានចេញពីផ្ទះ ទៅទិញម្ហូបនៅផ្សារវត្តដើមពោធិ ក្នុងភូមិ ក្រោយពីរទិញម្ហូប ត្រឡប់មកផ្ទះវិញ មិនឃើញប្តី ឃើញតែទ្រនាប់ជើងនៅមាត់ជណ្តើរផ្ទះ នឹកស្មានថា ប្តីឡើងសម្រាន្តនៅលើផ្ទះ ទើបទៅចម្អិនម្ហូប អាហារ។ លុះនៅវេលាម៉ោងប្រមាណ១៧ និង ៣០នាទីថ្ងៃដដែល ក៏ឲ្យកូនឡើងទៅហៅ ជនរងគ្រោះ មកហូបបាយ តែកូនមកវិញប្រាប់ថា ឪពុក បានធ្វើអត្តឃាតចង.ក ដោយខ្សែនីឡុង នឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ ឮដូចនេះ គាត់បានឡើងទៅមើល ឃើញបែបនេះ ក៏ស្រែកប្រាប់បង ប្អូនអ្នកជិតខាង និងរាយការណ៍ជូនសមត្ថកិច្ច។

ការពិនិត្យសាកសពជនរងគ្រោះ មានស្លាកស្នាមទ្រុឌជាំខ្មៅនៅក ផ្នែកខាងមុខលើគ្រាប់ពោន ពីក្រោមទងត្រចៀកខាងស្តាំ ដល់ក្រោមទងត្រចៀកខាងឆ្វេង ក្រៅពីនេះ ពុំមានស្លាកស្នាម អ្វីផ្សេងគួរឲ្យកត់សម្គាល់ឡើយ។ ការសន្និដ្ឋាន  ជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតចង.ក ពុំមានពាក់ព័ន្ធនិងករណីផ្សេងឡើយ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya