ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីម្នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន ដកហូតបានថ្នាំញៀនមួយចំនួនធំ នៅព្រះសីហនុ

ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីម្នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន ដកហូតបានថ្នាំញៀនមួយចំនួនធំ នៅព្រះសីហនុ

(ព្រះសីហនុ)៖   បង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុម៩ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។

ឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ហ្វៀលម៉ាន់ ស៊ូជីតូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរបុគ្គលិកកាស៊ីណូ ទីលំនៅបច្ចុប្បន្នក្រុម៩ ភូមិ៥សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លា៣៩កញ្ចប់, ទម្ងន់៥៨,៤ក្រាម (ថ្លឹងទាំងសម្បក), ម្សៅសថ្លាប្រភេទខេ៣កញ្ចប់, ថ្នាំគ្រាប់ពណ៌មេឃ២១គ្រាប់ ទម្ងន់៥.២៥ក្រាម, ថ្នាំគ្រាប់បន្ទះ ១៧បន្ទះ ស្មើនឹង១៧៦គ្រាប់, ដបជក់១, ដែកកេះ៤, ជញ្ជីង១, ក្បាលផ្សារ១, ប្រាក់ដុល្លារ១៦៥ដុល្លារ, ខ្សៀជក់១១ និងថង់ខ្ចប់ថ្នាំញៀនមួយចំនួន។

ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន នៃអាវុធហត្ថខេត្តព្រះសីហនុ កំពុងបន្តនីតិវិធីនៅបញ្ជាការដ្ឋាន អាវុធហត្ថខេត្ត៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya