ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅសៀមរាប

បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅសៀមរាប

សៀមរាប:   នៅវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នំា២០២០ ស្ថិតនៅលើ ផ្លូវ​ ជាតិលេខ៦៨ ខាងជើងថ្នល់ដាច់ចម្ងាយ ២០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ភូមិកំបោរ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយ រថយន្តកាមរីពណស្លែ ពាក់ផ្លាកលេខ ភ្នំពេញ២H.១២៦៧ ដែលបើកបរដោយ ឈ្មោះ អូនធន ភេទប្រុស អាយុ២១ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ណាក់ អាយុ ៤៥ឆ្នាំ ភេទប្រុស។អ្នកទាំង២រស់នៅភូមិ ភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្ត ឧត្ដរមានជ័យ បានបើកបរក្នុងទិសដៅពីទិសជើងទៅ

ទិសត្បូង ដែលបើកបរក្នុងល្បឿនលឿន បានបុកគោយន្តកន្ត្រៃពីក្រោយ ដែលបើកបរដោយឈ្មោះ វុធ យ៉ាន

ភេទប្រុស អាយុ៣០ ឆ្នាំរស់នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុកមោងឬស្សីខេត្តបាត់ដំបង និងអ្នករួមដំណើរជា

មួយម្នាក់ឈ្មោះ អួច សម្ផស្ស ភេទ ស្រីអាយុ៣៣ឆ្នាំ​រស់នៅភូមិ ឃុំជាមួយគ្នាបើកបរក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង។

បន្ទាប់មករថយន្តកាមរីបានរេចង្កូតទៅខាងឆ្វេងដៃទៅបុកនឹងរថយន្តធំB2ពណ៍ខៀវ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A 31-32 ដែលបើកបរដោយឈ្មោះ អ៊ាត សុធី​ភេទប្រុស អាយុ៥៤ ឆ្នាំ រស់នៅ ភូមិស្រែស្ពៃ ឃុំអូររាំងឪ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំដែលបើកបរបញ្ច្រាសទិសគ្នាពីត្បូងទៅជើង ដែលមានរួមដំណើរនៅក្នុងរថយន្តចំនួន៦នាក់

ដែលរស់នៅភូមិបល្ល័ង្គ ឃុំ បល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ក្រោយពីកើតហេតុអ្នកបើកបររថយន្តធុនធំ បានរត់គេចខ្លួនបាត់។  ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ​ហើយធ្វើការវាស់វែងនិងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យស្រុកក្រឡាញ់ដើម្បីសង្គ្រោះ។ជនរងគ្រោះដែលស្លាប់មានឈ្មោះ អូន ធន ជាអ្នកបើកបររថយន្តកាមរី ។ ចំណែកអ្នករបួសមានឈ្មោះ ណែមណាក់ ជាអ្នករួមដំណើរជាមួយអ្នកស្លាប់៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya