ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ឃាត់មនុស្ស៥នាក់ និង​ដកហូត​វត្ថុតាង​មួយចំនួន នៅបន្ទាយមានជ័យ

បង្ក្រាប​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ឃាត់មនុស្ស៥នាក់ និង​ដកហូត​វត្ថុតាង​មួយចំនួន នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ​២០២០ នៅចំណុច​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​
​ នឃាត់ខ្លួនជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ​ម្នាក់ឈ្មោះ ណា​រិ​ទ្ធ ដេវីដ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹក​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជននេះ​គឺជា​មុខសញ្ញា ជួញដូរ​និង​ផ្តល់​ទីតាំង​(​ផ្ទះ​)​ឲ្យ​អ្នកប្រើប្រាស់​ផងដែរ ហើយត្រូវបានកម្លាំងនគរបាលយើងបានធ្វើការស៊ើបអង្កេតជាយូរមកហើយ។

សមត្ថកិច្ចបានចាប់ឃាត់ខ្លួនអ្នកប្រើប្រាស់បានចំនួន​០៤​នាក់ ជជាបន្តបន្ទាប់ថែមទៀត ។ ប្រតិបត្តិការ​បង្ក្រាប​នេះ កម្លាំង​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០៣​ថង់​តូច ,​កូន​ថង់​សម្រាប់​ច្រក​មួយចំនួន​, ពូថៅ​០១​ដើម​, កាំបិត​ចំនួន​០២​ដើម​,​ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង​, ម៉ូតូ​ចំនួន​០៤​គ្រឿង​និង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួន ។​
​ ជនសង្ស័យ រួមទាំង​វត្ថុតាង​ត្រូវបានកម្លាំង​នគរបាល​ជំនាញ​កសាងសំណុំរឿង បញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya