ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||     មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា

បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា

ខេត្តកំពង់ស្ពឺ៖ លោកវរសេនីយ៍ទោ ឌុក ភារម្យ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនស្តីទីរងការចោទ

ប្រកាន់ថា បានពាក់ព័ន្ធរឿងរត់ការដោះលែងក្រុមជនសង្ស័យចំនួន៦នាក់ ដែលនគរបាលស្រុកសំរោងទង ធ្វើការបង្ក្រាបបានជាមួយនិងវត្ថុតាងគ្រឿងញៀន និងសម្ភារៈមួយចំនួនថែមទៀតផង ការដោះលែងក្រុម ជនសង្ស័យខាងលើនេះជាថ្នូរនិងលុយរាប់ពាន់ដុល្លារអាមេរិកដោយមានការឃុបឃិតជាប្រពន្ធ័ទើបរត់ការ

យ៉ាងរលូនបែបនេះនោះ។

តាមការបង្ហើបអោយដឹងពីមន្ត្រីសមត្ថកិច្ចក្នុងស្នងការដ្ឋាននគរបាលខេត្តថា ក្រុមជនសង្ស័យចំនួន០៦នាក់ ពាក់ពន្ធ័ជាមួយករណីចែកចាយនិងជួញដូរគ្រឿងញៀនត្រូវបាននគរបាលស្រុកសំរោងទងធ្វើការបង្ក្រាបបានកាល

ពីវេលាម៉ោង០៤និង៣០នាទីរសៀល ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០នៅចំណុចភូមិចុងថ្នល់ ឃុំតាំងក្រូច

ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បន្ទាប់មកនគរបាលស្រុកបានកសាងសំណុំរឿងចាត់ការបន្តទៅ កាន់ការិយាល័យ ប្រឆាំងបទល្មើគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដោយក្រុមជនសង្ស័យទី០១មានឈ្មោះ

គង់ សៅភ័ណ្ឌ ហៅតឿ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិតាំងគម្ពី ឃុំទំព័រមាស ស្រុកសំរោងទង

ទី០២ឈ្មោះ ភីម ភាស់ ភេទប្រុស អាយុ២៥ឆ្នាំ ទី០៣ឈ្មោះ ង៉ែត សុខនៅ ភេទប្រុស អាយុ២២ឆ្នាំ ទី០៤ឈ្មោះ ផន ផាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ ទី០៥ឈ្មោះ អ៊ុន សុខភីន ភេទប្រុស២៤ឆ្នាំ និងទី០៦ឈ្មោះ ង៉ែត សុខបាន

ភេទប្រុស អាយុ២៣ឆ្នាំ ទាំង៥នាក់រស់នៅក្នុងភូមិតាំងកន្តួត ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យខាងលើកម្លាំងនគរបាលស្រុកដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជា

គ្រឿងញៀនចំនួន០៤កញ្ចប់តូច ទូរសព្ទ័ដៃ០៤គ្រឿងរួមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនថែមទៀតផង បន្ទាប់ពីធ្វើការសួរនាំនៅស្រុករួចកសាងសំណុំរឿងចាត់ការបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាល

ខេត្តកំពង់ស្ពឺ។ ស្រាប់តែលោក វរសេនីយ៍ទោ ឌុក ភារម្យ នាយការិយាល័យប្រឆាំងបទល្មើសស្តីទី បានរត់ការដោះលែងក្រុមជនសង្ស័យទាំង០៦នាក់ខាងលើជាថ្នូរ និងលុយរាប់ពាន់ដុល្លារអាមេរិក។

 

បន្ទាប់ពីមានការខ្សឹបខ្សៀវ និងបែកធ្លាយរឿងលោក ឌុក ភារម្យ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនស្រីទីរត់ការដោះលែងក្រុមជនសង្ស័យខាងលើនេះ មន្ត្រីសមត្ថកិច្ចនិងប្រជាពលរដ្ឋរិះគន់ថា គ្រាន់តែលោក វរសេនីយ៍ត្រី ឌុក ភារម្យ ឡើងសក្ដិ ជាវរសេនីយ៍ទោភ្លាម បានជានាយការិយាល័យប្រឆាំងបទល្មើសស្រីទី មិនគួរណាធ្វើការដោះលែងក្រុមជនសង្ស័យជាមុខសញ្ញា ជួញដូរយ៉ាងសកម្មនោះទេ ហើយម្យ៉ាងវិញទៀតលោក ឌុក ភាម្យ មិនទាន់មានតួនាទីពេញលេញផង

ហ៊ានប្រព្រឹត្តរឿង ពុករលួយដែលសង្គមស្អប់ខ្ពើមបែបនេះនោះទេ។ ទង្វើររបស់ លោកវរសេនីយ៍ទោ ឌុក ភារម្យ ខាងលើនេះគួរតែលោក ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀននិងលោក ស្នងការនគរបាលខេត្តកំពង់ស្ពឺជួយពិនិត្យមើលទង្វើររបស់លោក ភារម្យផងទាន។ម្យ៉ាង វិញទៀតមន្ត្រីថ្នាក់ក្រោមនិងប្រជាពលរដ្ឋធ្វើការសំណូមពរដល់ ឯកឧត្ដម ឱម យិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយមេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យមើលទង្វើររបស់ លោក វរសេនីយ៍ទោ ឌុក ភារម្យ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនផងទាន។

 

ពាក់ព័ន្ធនិងការលើកឡើង និងបែកធ្លាយរឿងលោកវរសេនីយ៍ទោ ឌុក ភារម្យ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺមិនអាចសុំការបកស្រាយចំពោះរឿងបែកធ្លាយបានទេ ដោយមិនមានលេខទូរស័ព្ទធ្វើការទំនាក់ទំនង៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya