ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » បង្ក្រាបអាជីវកម្មរ៉ែមាសខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅក្រចេះ

បង្ក្រាបអាជីវកម្មរ៉ែមាសខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅក្រចេះ

(ក្រចេះ)៖  នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងករណីគ្រប់គ្រង និងធ្វើអាជីវកម្មធនធានរ៉ែមាសខុសច្បាប់ នៅចំណុចអូរសាលោង ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ជនសង្ស័យទាំង៣នាក់នោះ ត្រូវបានឃាត់ខ្លួន ក្រោយពីសមត្ថកិច្ចចម្រុះ បានចុះហាមឃាត់ពួកគាត់ជាច្រើនលើកច្រើនសារួចមកហើយ ដោយបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់តាំងពីថ្ងៃ២០ ខែឧសភា ឆ្នាំ២០២០ និងទុកពេលឲ្យពួកគាត់ចំនួន៧ថ្ងៃ បើមិនរុះរើទេ នឹងធ្វើការបង្រ្កាប។

កម្លាំងចម្រុះបានចុះដល់ទីតាំង ហើយពួកគេនៅបន្ដធ្វើអាជីវកម្មដដែល ទើបកម្លាំងធ្វើការឃាត់ខ្លួនតែម្តង នាំមកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។

ជនសង្ស័យទី១៖ ឈ្មោះ ឡាច គឹមហេង អាយុ៥៧ឆ្នាំ, ទី២៖ ឈ្មោះ ឡាច គឹមហ៊ង អាយុ៤៧ឆ្នាំ និងទី៣៖ ឈ្មោះ អឿង សេង អាយុ៥៣ឆ្នាំ រស់នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

ជនសង្ស័យទាំង០៣នាក់ខាងលើ កំពុងឃាត់ខ្លួននៅមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តក្រចេះ ដើម្បីចំណាត់ការតាមនីតិវិធី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya