ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ប្រពន្ធរងរបួសដាច់ជើងស្តាំ នៅស្ទឹងត្រែង

បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ប្រពន្ធរងរបួសដាច់ជើងស្តាំ នៅស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ៤៦៨ លើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

រថយន្តម៉ាកកាមរីឆ្លាមពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបាត់ដំបង2B-6351បើកបរពីជើងទៅត្បូងដោយឈ្មោះប្រាក់ ដារា ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំណែករថយន្តមួយគ្រឿងទៀតបានបើករត់គេចបាត់ស្រមោលបាន
មកបុកម៉ូតូជនរងគ្រោះដែលបើកបរពីត្បូង ទៅជើងបញ្ច្រាសទិសគ្នាធ្វើឲ្យជនរងគ្រោះបើកម៉ូតូឌុបគ្នា រងរបួសធ្ងន់ទាំងពីរនាក់ ក្នុងនោះប្រពន្ធរងរបួសដាច់ជើងស្តាំ។

ជនរងគ្រោះអ្នកបើកបរម៉ូតូត្រូវជាប្តីឈ្មោះចាន់ សុផិត ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរយោធាយោធភូមិទី១ រស់នៅភូមិថ្មី សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង រីឯប្រពន្ធរងរបួសដាច់ជើងស្តាំឈ្មោះម៉ែន សាមិត្ត អាយុ៥១ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅជាមួយគ្នា។ ក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យយោធភូមិភាគទី១។ ចំណែករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ រង់ចាំដោះស្រាយពេលក្រោយ។

ជនរងគ្រោះជាប្រពន្ធត្រូវបានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយសារតែ

ស្ថានភាពរបួសធ្ងន់ ហូរឈាមច្រើនពេក ចំណែកប្តីនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធភូមិទី១ដដែល៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya