ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណីប៉ុនប៉ងលួច នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណីប៉ុនប៉ងលួច នៅភ្នំពេញ

ភ្នំពេញ​៖​​ កាលពីវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ត្រង់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ មួន ប៊ុនរិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងផ្សារនាគមាស ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោករាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន)។ ចំណែកវត្ថុតាងចាប់យក៖ សោចិញ្ចៀនលេខ១២ចុងសំប៉ែតស្រួចសម្រាប់កាច់សោម៉ូតូចំនួន០១, ទួណឺវីសចំនួន០២ (មានដង០១, គ្មានដង០១), ដែកឆាបចំនួន០១, ដែកសរសៃរ៉ឺស័រសម្រាប់ឆ្កឹះសោផ្ទះចំនួន០២, ទូរស័ព្ទដៃចំនួន០១គ្រឿង, ម៉ូតូ ចំនួន០១គ្រឿង ។

សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដល់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិប្រការសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យឈ្មោះ មួន ប៊ុនរិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ កំពុងឈប់ម៉ូតូម៉ាកស្កូបពី   ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BH-7735 មានលេខតួ និងលេខម៉ាស៊ីន 0003513 ម្នាក់ឯងនៅក្នុងដីឡូតិ៍ខាងលើ ។ មានការសង្ស័យសមត្ថកិច្ចក៏បានឃាត់ធ្វើការឆែកឆេររក ឃើញវត្ថុតាងជាក់ស្តែងខាងលើ នៅក្រោមកែបម៉ូតូរបស់ជនសង្ស័យ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya