ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើសារធាតុញៀន ចំនួន០២នាក់ និងដកហូតវត្ថុតា ០៣ថង់ នៅបន្ទាយមានជ័យ

បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើសារធាតុញៀន ចំនួន០២នាក់ និងដកហូតវត្ថុតា ០៣ថង់ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ:  នៅវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិបន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យទាំង០២នាក់ ម្នាក់ឈ្មោះ សឿត ស៊ីន ភេទស្រី អាយុ៣៣ឆ្នាំ ដកហូតវត្ថុតាងសារធាតុញៀន៣ថង់ រស់នៅភូមិ បន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មុខសញ្ញាជួញដូរ និងម្នាក់ទៀតឈ្មោះ ចាន់ តួ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគោកសំរោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មុខសញ្ញាប្រើប្រាស់ ។

 

ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញផ្នែក ប្រឆាំងគ្រឿងញៀន បានធ្វើការដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទ ម្សៅពណ៌សថ្លា ចំនួន០៣ថង់ ដែលជនសង្ស័យឈ្មោះ សឿត ស៊ីន ដាក់ក្នុងកាបូបពណ៌ខ្មៅ និងទូរស័ព្ទដៃ០១គ្រឿង ។  ជនសង្ស័យទាំងមុខសញ្ញាជួញដូរ និងប្រើប្រាស់ទាំង០២នាក់ កម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀនកំពុង រៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya