ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន នៅកំពត

ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន នៅកំពត

ខេត្តកំពត   ៖ នៅថ្ងៃចន្ទ ១១កើត ខែជេស្ឋ​ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ១៩និង០០ នាទីយប់ កម្លាំងជំនាញ បានបង្ក្រាបមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យបាន៥នាក់ ស្ថិតនៅភូមិត្រពាំងក្តុល ឃុំត្រពាំសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។

ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥ នាក់រួមមាន៖ ១.ឈ្មោះ យ៉ែម ហ៊ីម ភេទប្រុស អាយុ ៣៩ ឆ្នាំ
២.ឈ្មោះ ភិន ណារ៉ាន ភេទប្រុស អាយុ ៣០ ឆ្នាំ អ្នកទាំងពីររស់នៅភូមិត្រពាំងក្តុល ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ។
៣.ឈ្មោះ ឆាន ណា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង្ស ខេត្តតាកែវ ។
៤.ឈ្មោះ ជិន ជ័យ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិព្រៃជើង ឃុំព្រេច ស្រុកគិរីវង្ស ខេត្តតាកែវ ។
៥.ឈ្មោះ ហេង សុខវាសនា (ហៅ ហុង) ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ។

វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនចំនួន ១២ កញ្ចប់ (ធំ ០៣ កញ្ចប់) ។

សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya