ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » បង្ក្រាបករណីជួញដូរគ្រឿងញៀននិងអាវុធឆ្លងដែន នៅភ្នំពេញ

បង្ក្រាបករណីជួញដូរគ្រឿងញៀននិងអាវុធឆ្លងដែន នៅភ្នំពេញ

ភ្នំពេញ  ៖  សមត្ថកិច្ចយោធាការពារព្រំដែនវៀតណាម ខេត្តឡុងអាន បានបង្ក្រាបករណីជួញដូរគ្រឿងញៀននិង អាវុធឆ្លងដែន នៅចំណុចព្រំដែនប៊ិញហៀប-ព្រៃវល្លិ៍(ខេត្តស្វាយរៀង -ឡុងអាន) កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។
-ឃាត់ខ្លួនមនុស្ស០១នាក់ ប្រុស ជនជាតិវៀតណាម ដកហូតបានថ្នាំញៀនគ្រប់ប្រភេទទម្ងន់២០.៨គ.ក្រនិងអាវុធខ្លី០៣ដើម។
បន្ទាប់ពីទទូលបានព៌ត័មានពីភាគីវៀតណាមនៅថ្ងៃទី២៦-២៨ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងជំនាញការិយាលយ័(ក១០)របស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ស្ថិតក្រោមការដឹកនាំសម្របសម្រូលផ្ទាល់ពីលោកព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងនិងលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានដំណើរការ

ស្រាវជ្រាវស៊ើបអង្កេតបន្ត។
ជាលទ្ធផល ៖
ឃាត់ខ្លួនជនសង្សយ័ចំនួន០២នាក់ ១/ឈ្មោះ ឯក សារិទ្ធ ភេទប្រុសជនជាតិខ្មែរ រស់នៅភូមិព្រៃវល្លិ៍ ឃុំថ្មី

ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង៊ ២/ឈ្មោះ ង្វៀន វ៉ាន់សាង ហៅសួន គីមបូ ភេទប្រុសជនជាតិវៀតណាម ។

ទីតាំងបង្ក្រាប បុរីប៉េងហួត ផ្លូវលេខ១០ ផ្ទះលេខ៨០និងលេខ៨២ ក្រុម១ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
-ចាប់យកវត្ថុតាងរួមមាន ៖
១.ហេរ៉ូអ៊ិនទម្ងន់ ២១៣៥,៥៧ក្រាម។
២.ថ្នាំគ្រាប់ចម្រុះពណ៌ទម្ងន់ ១៤៩,២០ក្រាម(MDMA)។
៣.ម្សៅម៉ត់ពណ៌សទម្ងន់ ៧,៣២ក្រាម(MDMA)។
៤.ម្សៅម៉ត់ពណ៌សទម្ងន់ ១០.៩១ក្រាម(កេតាមីន)។
៥.ថ្នាំគ្រាប់នីមេតាហ៊្សេប៉ាម ទម្ងន់ ១៥២,៤៦ក្រាម។
៦.ម្សៅម៉ត់ពណ៌កាហ្វេ ទម្ងន់ ២១៣,៩៥ក្រាម(មិនច្បាស់)
៧.ម្សៅម៉ត់ពណ៌ស ទម្ងន់ ៦១,២៣ក្រាម(មិនច្បាស់)
៨.ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន០២គ្រឿង
៩.អាវុធ០២ដើម (ធុនAK៤៧)០១ដើមគ្រាប់២៥គ្រាប់ និងGLOCK០១ដើមគ្រាប់៣៨គ្រាប់។
១០.រថយន្ត០២គ្រឿង(ម៉ាកឡង់រ៉ូវរ័មីនីពណ៌ស០១គ្រឿងនិងម៉ាកលុចសុីស៤៧០ពណ៌ខ្មៅ០១គ្រឿង) ។
១១.ម៉ូតូ០៣គ្រឿង រួមនិងឧបករណ៍សំភារះមួយចំនួនទៀត ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya