ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ » កម្មករនៅខ្មែរ២នាក់ដែលបម្រើការងារនៅរោងចក្រផលិតស៊ីម៉ង់ ថៃ ប៊ុនរ៉ុង ជួបឧបទ្ទវហេតុគ្រោះថ្នាក់ការងាររហូតដល់បាត់បង់អាយុជីវិត នៅកំពត

កម្មករនៅខ្មែរ២នាក់ដែលបម្រើការងារនៅរោងចក្រផលិតស៊ីម៉ង់ ថៃ ប៊ុនរ៉ុង ជួបឧបទ្ទវហេតុគ្រោះថ្នាក់ការងាររហូតដល់បាត់បង់អាយុជីវិត នៅកំពត

ខេត្តកំពត៖ នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង ៤ រសៀល កម្មករនៅខ្មែរពីរនាក់ដែលបម្រើការងារ នៅរោងចក្រផលិតស៊ីម៉ង់ ថៃ ប៊ុនរ៉ុង ដែលមានទីតាំងនៅ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពតបានជួបឧបទ្ទវហេតុ គ្រោះថ្នាក់ការងាររហូតដល់បាត់បង់អាយុជីវិត។

កម្មករខ្មែរទាំងពីររូបបម្រើការងារនៅផ្នែកឃួងនិងបំផ្ទុះថ្ម ត្រូវបានថ្មបាក់រលំលើ ខណ:ពេលដែលពួកគេកំពុងធ្វើការ

ឃួងថ្ម ដើម្បីយកទៅផលិតស៊ីម៉ង់ នេះបើតាមការរាយការណ៍ពីកម្មករ ដែលបានឃើញហេតុការណ៍នៅកន្លែងកើតហេតុ។ មកដល់ពេលនេះសាកសពកម្មករម្នាក់ត្រូវបានយកចេញពីដុំថ្មដែលបានរលំសង្តត់ពីលើ ខណ:សាកសពរបស់កម្មករម្នាក់ទៀតនៅគាបជាប់និងដុំថ្ម។

លោកសួ ឆ្លូន អនុប្រធាន សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា បានប្រាប់មកថា លោកកំពុងតែធ្វើការរាការណ៍ទៅមន្ទីរការងារនិងស្នងការខេត្តកំពត ដើម្បីធ្វើការចុះស៊ើប អង្កេតក្នុងករណីគ្រោះថ្នាក់ការងារនេះ។ លោកបានបញ្ចាក់ថា«សហព័ន្ធនឹងជំរុញអោយមានការស៊ើប អង្កេតអោយបានច្បាស់លាស់លើករណីគ្រោះថ្នាក់ការងារនេះ ដើម្បីឲ្យជនរងគ្រោះទទួលបានសំណង និងយុត្តិធម៌ត្រឹមត្រូវទៅតាមផ្លូវច្បាប់»៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya