ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ យក​ម៉ូតូ​គេ​មក​បញ្ចាំ ​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ យក​ម៉ូតូ​គេ​មក​បញ្ចាំ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩​ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។ សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​បាន​ឃាត់ខ្លួន​បន្ទាប់ពី​គេ​លួច​យក​ម៉ូតូ​វីវ៉ា មួយគ្រឿង មក​បញ្ចាំ ហើយ​ត្រូវ​ម្ចាស់​គេ​ទាន់​ប្ដឹង​សមត្ថកិច្ច​អោយ​ឃាត់ខ្លួន​ភ្លាមៗ​នៅ​ចំណុច ផ្លូវ​១៨៦ ទល់មុខ ផ្ទះ​បញ្ចាំ លេខ​7C
​តាម​ការ​អោយដឹងពី​ម្ចាស់​ម៉ូតូ​វីវ៉ា​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស៊េរី​ចាស់​ឈ្មោះ ខន វាសនា អាយុ​២៩​ឆ្នាំ មុខរបរ​ជា​អ្នករត់ម៉ូតូឌុប ស្នាក់​ផ្ទះជួល​នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានអោយដឹងថា គាត់​ជា​អ្នករត់ម៉ូតូឌុប ហើយ​គាត់​បាន​ឌុប​បងប្រុស​គាត់​ម្នាក់​ម​ក​ផ្ទះសំណាក់​យីហោ ណា​ណា នៅតាម​បណ្ដោយ​ផ្លូវ​វែង​ស្រេង ហើយ​គាត់​ក៏បាន ឡើង​ទៅលើ​ជាមួយនិង​បងប្រុស​គាត់ ដោយ​ទុក​ម៉ូតូ​នៅ​ខាងក្រោម មួយ​ភ្លេ​ត​ស្រាប់តែ​រូបគាត់​ចុះមក​វិញ​ក៏​បាត់​ម៉ូតូ​គាត់​តែម្តង មិនដឹងថា មាន​អ្នកណា​យកទៅ​នោះទេ ភ្លាមៗ​នោះ​រូបគាត់​ដែរ​ជា​ម្ចាស់​នេះ​ក៏បាន​ដើររក​របស់​ម៉ូតូ​ខ្លួន​នៅ ម្តុំ​បញ្ចាំ ក៏បាន​ប្រទះឃើញ​បុរស​ពីរ​នាក់​និង​ឃើញ​ម៉ូតូ​គាត់​នៅ​កន្លែង​បញ្ចាំ​នោះ​ឃើញ ដូចនេះ​គាត់​ក៏បាន​ទៅប្តឹង​សមត្ថកិច្ច​ភ្លាមៗ​ឲ្យ​ចុះមក​អន្តរាគមន៍ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya