ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||     មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល

ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល

បន្ទាយមានជ័យ ៖ ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរ នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល គោលដៅ របស់សមត្ថកិច្ច ជំនាញ ពាក់ព័ន្ធ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានយ៉ាងរលូន ខណៈ រាជរដ្ឋាភិបាលកម្ពុជាដាក់បទបញ្ជារ ឱ្យបិទច្រករបៀងទាំងអស់ ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋ និងការនាំទំនិញ ឆ្លងដែន ដោយខុសច្បាប់ចេញ ចូល ទៅប្រទេសជិតខាងតាមច្រករបៀងនានា ក៏ដោយ ។

 

ជាក់ស្ដែង នៅវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃចន្ទ ៤ កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹង

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ២៥ខែឧសភាឆ្នាំ២០២០ ក្រុមអន្តរាគមបង្ក្រាបបទល្មើសវិស័យសុខភាពសត្វ និង ផលិតកម្មសត្វនៃមន្ទីរកសិកម្មបានធ្វើការស្ទាក់ចាប់បានរថយន្តមួយគ្រឿងមាកស្តារិចផ្ទុកកូនជ្រូកសរុបចំនួន៤០ក្បាល នៅចំណុចក្បាលស្ពានអូរបីជាន់ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលលួចនាំចូលតាមច្រកណងចាន់ បន្ទាប់មកក្រុមការងារក៏បានយកវត្ថុតាងទាំងនេះមកការិយាល័យ ដើម្បីអនុវត្តន៏តាមនិតិវិធីបន្ត ។

 

មតិមហាជនលើកឡើងថា កម្លាំងសមត្ថកិច្ច តាមខ្សែបន្ទាត់ ព្រំដែន កម្ពុជា ថៃ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហាក់ដូចជាកំពុងតែផ្គើននឹង បទបញ្ជា ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដែលមាន ដែលមាន លោក អ៊ុំ រាត្រី ជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត និង លោក ឧត្ដមសេនីយ៍ទោ អាត់ ខែមស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ព្រមទាំង មើលស្រាល បទបញ្ជារ របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបាន ចេញលិខិត ណែនាំ ជាពិសេសគឺប្រឆាំងទៅនឹងបទបញ្ជារបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានគណៈកម្មការនេះ។

 

សូមរំលឹកថា កាលពី ថ្ងៃពុធ ៧ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ទើបកន្លងទៅថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញលិខិត ១ ស្ដីពីការទប់ស្កាត់ប្រជាពលរដ្ឋកុំឱ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ។

 

យោងអនុក្រឹត្យលេខ១៥៦អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈ បញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យលេខ ៦៤ អនក្រ.បក ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០១ ស្ដីពីការកំណត់និងការគ្រប់គ្រងទីស្នាក់តាត្រួតពិនិត្យច្រកទ្វារអន្តរជាតិច្រកទ្វារព្រំដែន អន្តរជាតិច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារព្រំដែននិងច្រកទ្វារកំពង់ផែសមុទ្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ទាក់ទងនឹងបញ្ហានេះ  សារព័ត៌មាន មិនអាចទាក់ទងសុំការបំភ្លឺពី មន្ត្រីជំនាញ ពាក់ព័ន្ធ បាននោះទេ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya