ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ​ឡាន​បុក​ម៉ូតូ បណ្ដាលអោយ​មនុស្ស​របួស​ធ្ងន់ ​

​ឡាន​បុក​ម៉ូតូ បណ្ដាលអោយ​មនុស្ស​របួស​ធ្ងន់ ​

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ រថយន្ត​ស៊ី​ប មួយគ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នា​ក់បាន​បុក​ម៉ូតូ​ស្កូ​ប​ពីមួយ​គ្រឿង ដែល​ជិះ​ដោយ​មនុស្ស​៣​នាក់​បណ្ដាលអោយ​រងរ​បួស​ធ្ងន់​និង​ស្រាល តាំងពី​ចំណុច​ផ្លូវជាតិ​លេខ​៥ ហើយ​រថយន្ត​បង្ក​នេះ ព្យាយាម​បើក​រត់​មកដល់​ចំណុច​ផ្លូវ​៦២ ក្នុង​សង្កាត់​ទួល​សង្កែ ទល់មុខ​ហាង​យីហោ ស្រ៊ុន ក្លឹង ក៏​ត្រូវបាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​បាន​ឃាត់​បាន ។
​មុនពេល​កើតហេតុ​គឺ​រថយន្ត​មួយគ្រឿង​ម៉ាក​ស៊ី​ប ពណ៌​ត្រេអ៊ី គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​នេះ បាន​បត់​ឆ្វេង ឆ្លងផ្លូវ​ក៏​បុក​និង​ម៉ូតូ​ស្កូ​ប​ពីមួយ​គ្រឿង ពណ៌​ស គ្មាន​ស្លាក​លេខ ដែល​ជិះ​ដោយ​មនុស្ស​៣​នាក់ នារី​២​នាក់​និង​បុរស​ម្នាក់​កំពុងធ្វើដំណើរ បញ្ច្រាស់​គ្នា​ជាមួយ​រថយន្ត​ខាងលើ​យ៉ាង​ពេញទំហឹង ធ្វើអោយ អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​២​នាក់​និង​ស្រាល​ម្នាក់ ហើយ​រថយន្ត​បង្ក​ហេតុនេះ​មិនបាន​ឈប់​ធ្វើការ ដោះស្រាយ​ទេ គឺ​ព្យាយាម​បើក​រត់​ពី​កន្លែងកើតហេតុ​ផ្លូវ​៦២ ទល់មុខ​ហាង​យីហោ ស្រ៊ុន ក្លឹង ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នេះ​ដេញតាម​រហូត​ក៏​ឃាត់​បាន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya