ភ្នំពេញ ៖ កាលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៤ ស្ថិតនៅ តាមបណ្តោយផ្លូវព្រះនរោត្តម នៅមុខបុរីចំការមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ម៉ូតូ សេ១២៥ មួយគ្រឿងបើកបរដោយជនប្រមឹកមួយក្រុមបើក ក្នុងល្បឿន យ៉ាងលឿន ជ្រុលទៅ បុកនារីម្នាក់កំពុងជិះកង់ បណ្តាលឲ្យនារីរូបនោះផ្លោងទៅ លើម៉ូតូ មួយគ្រឿងទៀត បណ្តាលអោយរងរបួសធ្ងន់ស្រាល5នាក់។
មុនពេលកើតហេតុ គេឃើញក្រុមយុវជនបង្ក នេះ បើកម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-9782 មាន គ្នា៣នាក់ ក្នុងទិសដៅពីត្បូងទៅជើង ពោលគឺបើកចុះពីស្ពាន អាកាសក្បាលថ្នល់ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ ចំណុចកើតហេតុ បានជ្រុលទៅបុក កង់ ជិះដោយនារីម្នាក់ពេញមួយទំហឹងបណ្តាលនារីរងគ្រោះ ផ្លោងទៅបុក នឹងម៉ូតូគុបមួយគ្រឿងទៀត ដែល បណ្តាលឲ្យ រងរបួសមនុស្ស ចំនួន៥នាក់ ក្នុងនោះ2នាក់រងរបួសធ្ងន់។
សមត្ថកិច្ច បានបញ្ជាក់ថា អ្នកបើកម៉ូតូសេ១២៥ ឈ្មោះ ហេង វុទ្ឋី អាយុ ២៦ឆ្នាំ រងរបួសធ្ងន់ និងអ្នកជិះពីក្រោយ ២នាក់ រងរបួស ស្រាល ហើយពួកគេទាំងនេះ ស្នាក់នៅសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ចំណែកនារីរងគ្រោះ ដែលជិះកង់ ឈ្មោះ ចែម សូនីតា អាយុ ២២ឆ្នាំ លក់ដូរ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រងរបួសធ្ងន់ ។ ដោយឡែក នារីរងគ្រោះម្នាក់ទៀត ឈ្មោះ កូវ ពៅ អាយុ ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦៤១ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បើកម៉ូតូម៉ាក គុបជ្រុង ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 1I-0570 រងរបួសស្រាល ៕