ស្វាយរៀង ៖ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់-ក្រុងស្វាយ រៀង នៅបរិវេណអគារទីស្នាក់ការអគ្គិសនីកម្ពុជាខេត្ដស្វាយរៀង ។
អ្នកក្រុងស្វាយរៀងប្រមាណជាង២០០នាក់នៅពេលមកបង់ ថ្លៃភ្លើងនៅមុខអគារអគ្គិសនីកម្ពុជាខេត្ដ ស្វាយរៀងបានផ្ទុះកំហឹងស្រែកតវ៉ា ធ្វើឱ្យរំជើបរំជួលដល់មន្ដ្រីអគ្គិសនីដែលបំពេញការងារ ។ ប្រតិកម្មនេះបណ្ដាលមកពី អគ្គិសនីខេត្ដស្វាយរៀងផាកពិន័យ និង ផ្ដាច់ភ្លើងគ្មានមូលហេតុ ។
អ្នកស្រី នី អាយុ៦៥ឆ្នាំ ដែលរស់នៅ ភូមិស្រះវង្ស សង្កាត់-ក្រុងស្វាយរៀង បានបង្ហាញវិក្កយបត្រដល់កាសែតថា អ្នកស្រីបានប្រើប្រាស់ភ្លើងអស់៣.២៥០រៀល រួចមន្ដ្រីអគ្គិសនីឱ្យបង់៣.៣០០ រៀល ។ មិនតែប៉ុណ្ណោះបានពិន័យបន្ថែម ១ម៉ឺនរៀលទៀត ខណៈអ្នកស្រីមិនបាន ជូនដំណឹងជាមុន ។
អ្នកស្រីជាស្ដ្រី មេម៉ាយប្រកបរបរលក់នំបន្ដិចបន្ដួច ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃស្ទើរមិន គ្រប់ផង ហើយមិនហ៊ានប្រើភ្លើងប្រើប្រាស់ទេ ពោលគឺអ្នកស្រីប្រើភ្លើងតែ ពេលទៀបភ្លឺដើម្បីស្ងោរនំប៉ុណ្ណោះ ។
ប្រធានឡើងថ្មីចង់បិទបញ្ជីរបស់ប្រធានចាស់ ឬបិទបញ្ជីឆ្នាំចាស់ឱ្យហើយសិន ។ ដោយកន្លងមកប្រធានចាស់កំណត់ឱ្យបង់សេវា មួយខែម្ដងគិតចាប់ពីថ្ងៃទី១៥ ពាក់ កណ្ដាលខែទៅថ្ងៃទី១៥ ពាក់កណ្ដាលខែក្រោយ ។ ប៉ុន្ដែលោកប្រធានថ្មីបានផ្លាស់ ប្ដូរសេវាបង់ប្រាក់ដោយតម្រូវឱ្យអ្នក ប្រើប្រាស់ថាមពលអគ្គិសនីបង់ថ្លៃសេវា ប្រើប្រាស់ពាក់កណ្ដាលខែម្ដង ដោយពុំ ចាំបាច់បង់ថ្លៃសេវាមួយខែនោះទេ ៕