ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​2​ដង​ត្រឡប់មកវិញ​លួច​លើស​ដើម ទៅ​តុលាការ​សាជាថ្មី​ ​

ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​2​ដង​ត្រឡប់មកវិញ​លួច​លើស​ដើម ទៅ​តុលាការ​សាជាថ្មី​ ​

ក្រុង​ប៉ោយប៉ែត​៖​ជនសង្ស័យ​ជា​ចោរលួច​យ៉ាងសកម្ម ស្ទើរ​កក្រើក​ក្រុង​ប៉ោយប៉ែត ត្រូវ​សមត្ថកិច្ច កងរាជអាវុធហត្ថ ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ហើយ​បញ្ជូន​ទៅកាន់​តុលាការ​ចំនួន​ពីរដង​ហើយ ប៉ុន្តែ​លោក​ចោរ​ទាំងពីរ​នេះ ហាក់​មាន​មន្តអាគម​ន៍ សិល្ប៍វិជ្ជា ខ្លាំងពូកែ​សម្បើម​ណាស់​ពីព្រោះ រាល់​ពេលដែល​សមត្ថកិច្ច មូលដ្ឋាន បញ្ជូន​ទៅកាន់​តុលាការ មិនដែល​ជាប់ឃុំ​បានយូរ​សោះ​ហើយ ត្រឡប់មកវិញ​មុខ​ដដែលៗ ព្រមទាំង​ធ្វើ​សកម្មភាព​លួច​លើស​មុន​ទៀត​។​
​ជាក់ស្តែង​ក្រុមចោរ​ទាំង​២​នាក់​ខាងលើនេះ បានធ្វើ​សកម្មភាព លួច​ទ្រព្យសម្បត្តិ​ពី​ជនរងគ្រោះ​ម្នាក់ ឈ្មោះ​ឈ្មោះ ម៉ា ស្រី​ពៅ (​ហៅ ចែ​ញ៉ា​ញ់​) ភេទ ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​២​សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខណៈដែល​ជនរងគ្រោះ កំពុង​អង្គុយ​ហូប អាហារ​ក្នុង​កម្មវិធី​ឡើងផ្ទះ កាលពី​វេលា​ម៉ោង​១០.00​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៤ ដោយ​លួចបាន​លុយ​បាត​ចំនួន​២៣០០០​បាត និង​ទូរស័ព្ទដៃ​១​គ្រឿង​។​
​លោក ហម ម៉ុ​ត​មេបញ្ជាការ កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ថ្លែង​ឲ្យ​ដឹងថា មុន​និង​ឈានដល់​ការ ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​ខាងលើ​គឺ សមត្ថកិច្ច បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ព្រមទាំង ទទួល​បទបញ្ជា ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ។​
​សមត្ថកិច្ច​បាន​បើក​ការស៊ើបអង្កេត រហូតដល់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៤​នេះ ជាល​ទ្ឋ​ផល​គឺ​សមត្ថកិច្ច ឃាត់ខ្លួន​បាន​ជនសង្ស័យ​ពីរ​នាក់ ដែលមាន​ឈ្មោះ​ដូចខាងក្រោម ទី​១​ឈ្មោះ រ៉ា​ន់ សំរិទ្ធ (​ហៅ អា​ខ្មៅ​) ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត និង​ទី​២​ឈ្មោះ យ៉​ម ប៊ុនធឿន (​ហៅ​អា​ខួច​)​ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។​
​បន្ទាប់ពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ឆែក​ឃើញ មាន​សម្ភារ​:​ដែល​លួចបាន​រួមមាន ប្រាក់​ថៃ​
​ចំនួន​៦៥០០​បាត និង ទូរ​សព្ទ័​ដៃ​ម៉ាក​iphone5 ទឹកមាស​០១​គ្រឿង ហើយ​បាន​ដកហូត និង​ធ្វើ​ពិធី​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​ផងដែរ​។​
​លោក​មេបញ្ជាការ​បា​នប​ន្ត​ទៀតថា  ជនសង្ស័យ​ទាំង​ពីរបាន​សារភាពថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​ដូចជា ការរៀបរាប់​ខាងលើ​ពិតប្រាកដ​មែន ។​ផ្នែក​លើ​ចម្លើយសារភាព រួមទាំង​វត្ថុតាង ជនសង្ស័យ ទាំងពីរ​ត្រូវបាន ចោទប្រកាន់​ពីបទ​(​លួច​មាន​ស្ថាន​ទំងន់ទោស​) រួចហើយ​កសាង​សំណុំរឿង​បញ្ចូនទៅ​កាន់ តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​
​សូម​រំលឹក​ផងដែរ​ថា ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើនេះ សមត្ថកិច្ច​អាវុធហត្ថ ធ្លាប់បាន​ធ្វើការ ចាប់ខ្លួន បញ្ជូនទៅ​តុលាការ​ចំនួន​ពីរដង មកហើយ ពីបទ​លួច​ដូច​ករណី​ខាងលើ​នេះដែរ ដែល​សំណុំរឿង​លើ​លើក​ទី​១​លេខ​០៥៧/២០១២ ចុះ​ថ្ងៃទី​០៦ ខែ​កក្ត​ដា ២០១២ និង​សំណុំ​រឿងលើក​ទី​២​លេខ  ០៦១/២០១៣​ចុះ​ថ្ងៃទី​១៩​ខែសីហា ២០១៣​ពីបទ​លួច (​មាន​ស្ថាន​ទម្ងន់ទោស​) ហើយ​ករណី​ចុង​ក្រោយនេះ គឺជា​លើក​ទី​បី​ហើយ ។​ប្រជាពលរដ្ឋ​រង់ចាំ​មើល​ចំណាត់ការ របស់​ស្ថាប័ន​តុលាការ តើ​អាច​ឃុំខ្លួន ជនសង្ស័យ​បានយូរ ប៉ុន្មាន​ដែរ ឬមួយ​បានត្រឹមតែ​ទៅហើយ​មកវិញៗ ដោយសារតែ​អ្វី​? ៕​ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya