នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ នេះ នៅភាគកណ្តាលទីក្រុង បាងកក ។ នេះបើតាម ការអះអាងពីអាជ្ញាធរ ប្រាប់សារព័ត៌មានស៊ីអិនអិន របស់អាម៉េរិក ។
គួរបញ្ជាក់ថា អំពើហិង្សា នៅក្នុងទីក្រុងបាងកក កាន់តែរីកធំឡើង ជាលំដាប់ហើយ ដោយវា អាចនឹងនាំឲ្យ វិបត្តិនយោបាយ នៅប្រទេសថៃ កាន់តែអាក្រក់ជាងនេះទៅថ្ងៃមុខ ។ ដោយឡែក ក្រៅពីប៉ូលិស ស្លាប់ម្នាក់ នោះ មនុស្សសរុប ៤៤នាក់ បានទទួលរងរបួស ក្នុងនោះ គឺជា មន្ត្រីប៉ូលិស និង ក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាល ដែលដឹកនាំដោយលោក ស៊ូថេប ថងស៊ូបាន។
ចំពោះប៉ូលិស បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក បាញ់បង្ក្រាបលើហ្វូងបាតុករ ហើយបាតុករ មួយចំនួន បានប្រើប្រាស់កាំភ្លើងខ្លី បាញ់មកលើប៉ូលិសវិញ។ ប៉ូលិសបានឆ្លើយតបទៅបាតុករ វិញដោយ បាញ់ គ្រាប់កាំភ្លើងជ័យ និង គ្រាប់ពិតផងដែរ ដោយពួកគេស្ថិតនៅចម្ងាយ ២០០ ម៉ែត្រពីគ្នា៕