ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ពលករខ្មែរចំនួនជាង១០០នាក់ ត្រូវបានទាហានឈុតខ្មៅរបស់ថៃ ចាប់បញ្ជូនមកកម្ពុជាវិញ

ពលករខ្មែរចំនួនជាង១០០នាក់ ត្រូវបានទាហានឈុតខ្មៅរបស់ថៃ ចាប់បញ្ជូនមកកម្ពុជាវិញ

ខេត្តបាត់ដំបង៖  នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះពលករខ្មែរចំនួនជាង១០០នាក់ ត្រូវបានទាហាន

ឈុតខ្មៅរបស់ថៃ ចាប់បញ្ជូនមកកម្ពុជាវិញ ក្រោយបងប្អូនទាំងនោះលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ខណៈប្រទេសកម្ពុជា-ថៃ កំពុងរឹតបន្ដឹងតាមច្រកព្រំដែននោះ។

លោកអនុសេនីយ៍ឯក កែវ ឌឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនគីឡូ១៣ នៃវរសេនាតូចការពារព្រំដែន៨១៧ បានបញ្ជាក់ថា ពលរដ្ឋខ្មែរដែលត្រូវចាប់បញ្ជូនមកវិញជាង១០០នាក់នេះ មានស្ដ្រី៤៥នាក់ ក្មេង៤នាក់ ត្រូវបានទាហានថៃប្រគល់មកឲ្យកម្លាំងនគរបាលប៉ុស្តិ៍ ការពារព្រំដែនគោកគីឡូ១៣ នៃវរសេនាតូចការពារព្រំដែន៨១៧ ស្ថិតក្នុងភូមិគីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ពលករខ្មែរនេះ ត្រូវបានយកទៅដាក់ឲ្យនៅដាច់ដោយឡែក នៅវិទ្យាល័យសំពៅលូន ដើម្បីពិនិត្យសុខភាព ធ្វើតេស្តរកជំងឺកូវីដ-១៩ ក្រោមការអប់រំណែនាំពីថ្នាក់ដឹកនាំខេត្ត និងមន្ទីរសុខាភិបាលខេត្តបាត់ដំបង ខណ:ដែលគេសង្ស័យថា មានពលករខ្មែររាប់រយនាក់ទៀតដែលលួចឆ្លងដែនខុសច្បាប់ ត្រូវអាជ្ញាធរថៃបញ្ជូនមកជាបន្តបន្ទាប់ទៀត៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya