ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||     មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » អង្គភាពប្រឆាំងអំពើពុករលួយ នឹងក្រសួងពាក់ព័ន្ធគួរស្រាវជ្រាវ ដើម្បីស្វែងរកការពិត រឿងសមត្ថកិច្ចចាប់ខ្លួននាយកស្ថានីយ៍ វិទ្យុ រិទ្ធិ សែន សុខ ឧត្តម ?

អង្គភាពប្រឆាំងអំពើពុករលួយ នឹងក្រសួងពាក់ព័ន្ធគួរស្រាវជ្រាវ ដើម្បីស្វែងរកការពិត រឿងសមត្ថកិច្ចចាប់ខ្លួននាយកស្ថានីយ៍ វិទ្យុ រិទ្ធិ សែន សុខ ឧត្តម ?

ខេត្តកំពង់ឆ្នាំង ៖ ករណី លោក សុខ ឧត្តម នាយកវិទ្យុរិទ្ធិសែន ក្នុងខេត្តកំពង់ឆ្នាំង នឹងជាចាងហ្វាងគេហទំព័រ រិទ្ធិសែន ដែលសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០២០ ហើយគេមិនបានដឹងថា សមត្ថកិច្ចចាប់ខ្លួនពីបទល្មើសអ្វី ឬ តាមបណ្តឹងអ្នក
ណានោះទេ ។

គេបានអង្កេតឃើញ លោក សុខ ឧត្តម នៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២០ បានឡាយព័ត៌មានទាក់ទង នឹងការតវ៉ារបស់ប្រជាពលរដ្ឋ នៅ ឃុំ ជៀប ស្រុក ទឹកផុស ដែលតាមគេដឹងនោះ គឺ លោក សុខ ឧត្តម បានវាយប្រហាយ៉ាងខ្លាំង ទៅលើ​ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បន្ទាប់មកនៅរសៀលថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ នេះក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។

ទាក់ទង នឹងព័ត៌មាននេះដែរ យើងមិនអាចសុំការបំភ្លឺពី លោក ស្នងការខេត្តកំពង់ឆ្នាំងបានទេ ព្រោះអ្នកកាសែតដែលមានគោលបំណង ចូលទៅសាកសួរព័ត៌មាននេះ ប៉ុន្តែត្រូវបានគេហាមទាំងអស់មិនឲ្យចូលសាក សួរយកព័ត៌មាននៅក្នុងស្នងការបានឡើយ ។

សម្រាប់ក្រសួងព័ត៌មាននៅថងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២០បានចេញ សេចក្តីប្រកាស លុបចោល អាជ្ញាប័ណ្ណ វិទ្យុរិទ្ធិសែននឹងគេហទំព័រ វិទ្យុរិទ្ធិសែន របស់ លោក សុខ ឧត្តម ផងដែរ ដោយបានលើកឡើងថា វិទ្យុរិទ្ធិសែន នឹងគេហទំព័រ រិទ្ធិសែនបានផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិតញ៉ោះញុងឲ្យមានអំពើហឹង្សា រើសអើងពូជសាសន៍ បង្កអសន្តិសុខ នឹងចលាចលក្នុង
សង្គម រំលោភ លើក្រមសិលធម៌ វិជ្ជាជីវៈ នឹងបំពានលើកិច្ចសន្យា របស់សាមីខ្លួន ដែលបានតម្កល់ទុកនៅក្នុងក្រសួងព័ត៌មាន ។

ចំណែកក្រុមអ្នកសារព័ត៌មាន នៅក្នុងខេត្តកំពុងឆ្នាំង នឹងនៅភ្នំពេញ បានអំពាវនាវសំដល់សមាគមន៍ អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា នឹង ក្រសួងព័ត៌មានមេត្តា ជួយអន្តរាគមន៍
ស្វែងរកយុត្តិធម៌ជូនដល់ លោក សុខ ឧត្តម ដើម្បីការពារសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានបានតាមការគួរ ។ ជាមួយគ្នានេះសូមអង្គភាពប្រឆាំងអំពើពុករលួយ នឹងក្រសួងពាក់ព័ន្ធជួយស្រាវជ្រាវលើករណីនេះ តើមានអ្វីនៅក្រោយខ្នង ដែរ ឬយ៉ាងណា.? ដើម្បីស្វែងរកការពិត ។ ព្រោះ លោក សុខ ឧត្តម គឺជាអ្នកសារព័ត៌មានម្នាក់ ដែលមានប្រជាពលរដ្ឋស្រលាញ់ នឹងគាំទ្រច្រើនបំផុត នៅក្នុងខេត្តកំពង់ឆ្នាំង ដោយសារ លោក ជាមនុស្សហ៊ាននិយាយចំៗ រិៈគន់ទៅលើមន្ត្រីនឹងជនខិលខូច ដែលឃុបឃិតគ្នា រំលោភ បំពានដីរដ្ឋ នឹងដីរាស្ត្រ  ទើប លោក ទទួលបានប្រជាប្រិយភាពពីប្រជាពលរដ្ឋ
ប៉ុន្តែសម្រាប់មនុស្សអាក្រក់ មួយចំនួន តែងតែចង់បៀមឈាមព្រួសពិសដល់លោក យ៉ាងអយុត្តិធម៌ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya