ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ល្បី ភិក្ខុ ឡុង ចន្ថា គេចខ្លួនជាច្រើនថ្ងៃ សង្ស័យកំពុងលាក់ខ្លួនពួនអាត្មាគង់នៅប្រទេសថៃ

ល្បី ភិក្ខុ ឡុង ចន្ថា គេចខ្លួនជាច្រើនថ្ងៃ សង្ស័យកំពុងលាក់ខ្លួនពួនអាត្មាគង់នៅប្រទេសថៃ

តាកែវ៖ លោក ជួន វ៉ាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តតាកែវ ថ្លែងប្រាប់ នៅ

ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នេះ ថា ភិក្ខុ ឡុង ចន្ថា បានគេចខ្លួនជាច្រើនថ្ងៃមកហើយ ដោយមិនទាន់ត្រឡប់ចូលព្រះកាយមកដោះស្រាយបញ្ហានេះ នៅឡើយទេ ។

កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ គឺ ជាថ្ងៃកំណត់ដែល ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ សន្យាដោយខ្លួនឯងថា នឹងលាចាកសិក្ខាបទ ក្រោយបែកធ្លាយវីដេអូឆាតញ៉ែស្រី ដែលនាំអោយពុទ្ធបរិស័ទ មានការរិះគន់យ៉ាងខ្លាំងក្លា និង ធ្វើអោយខូចតម្លៃព្រះពុទ្ធសាសនា យ៉ាងធ្ងន់ធ្ងរ ។

ប៉ុន្តែពេលដល់ថ្ងៃកំណត់ បែរជា ភិក្ខុ ឡុង ចន្ថា មានសង្ឃដីកា ថា «មិនទាន់អស់និស្ស័យនឹងព្រះពុទ្ធសាសនា» ដោយសន្យាថា នឹងប្រព្រឹត្តអោយបានល្អតាមព្រះវិន័យ ឡើងវិញ ។

ប្រធានមន្ទីរធម្មការ រូបនេះ អះអាងថា នៅពេលដែល ភិក្ខុ ឡុង ចន្ថា ធ្វើបែបនេះ គឺ ខាងខេត្ត បានរៀបចំរបាយការណ៍ជូនគណសង្ឃនាយក រួចរាល់ហើយ ដើម្បីចាត់ការបន្តនីតិវិធី ។

ប្រភពព័ត៌មានដោយឡែកមួយ បង្ហើបប្រាប់ថា ភិក្ខុ ឡុង ចន្ថា សង្ស័យកំពុងលាក់ខ្លួនពួនអាត្មាគង់នៅប្រទេសថៃ ដោយរង់ចាំសភាពការស្ងប់ស្ងាត់ទើបត្រឡប់ចូលស្រុកខ្មែរ វិញ ។

សូមបញ្ជាក់ថា ភិក្ខុ ឡុង ចន្ថា ធ្លាប់មានកំហុសឆ្គងជាច្រើនលើកច្រើនសារមកហើយ ដូចជាករណីសម្តែងធម៌ទេសនា បែរជាជេរបញ្ជោរពុទ្ធបរិស័ទ និង ការឆាតញ៉ែស្រីជាដើម ដែលធ្វើអោយខូចតម្លៃព្រះពុទ្ធសាសនា យ៉ាងធ្ងន់ធ្ងរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya