ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ​៥​នាក់​កំពុង​លួច លក់ និង​ជក់ ថ្នាំញៀន ព្រមទាំង​កំាបិត កាំភ្លើង នៅបន្ទាយមានជ័យ ​

ឃាត់ខ្លួនជនសង្ស័យ​៥​នាក់​កំពុង​លួច លក់ និង​ជក់ ថ្នាំញៀន ព្រមទាំង​កំាបិត កាំភ្លើង នៅបន្ទាយមានជ័យ ​

បន្ទាយមានជ័យ​ ៖​ នៅវេលា​ម៉ោង​១២​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០២០  ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យ​៥​នាក់​កំពុង​លួច លក់ និង​ជក់ ថ្នាំញៀន ព្រមទាំង​កំបិត កាំភ្លើង​ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ​ចុះបង្ក្រាប​បាន​។​ ​

ជនសង្ស័យមាន ៖

​១៖​ឈ្មោះ​អៀន​គឹមហុង​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​។​

២៖​ឈ្មោះ​សន​ចិន្តា​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​។

​៣៖​ឈ្មោះ​អឿន​តា​រ៉ា​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​។

៤៖ ឈ្មោះ សេក ភា​រុន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​។​

​៥៖​ឈ្មោះ​ទូច​ចាន់ថា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​នៅ​បន្ទប់​ជួល​ភូមិ​អូរ​ឬ​ស្សី​សង្កាត់​ផ្សារកណ្តាល ។​

សមត្ថកិច្ច​បាន​ដកហូត​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​៣​កូន​ថង់​តូច​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​កន្លះ​ដប​កែឆ្នៃ​សម្រាប់​ជក់​គ្រឿងញៀន​។ ​២​បំពង់​កែវ​១​កំណាត់​បំពង់​បឺត​ឆ្នៃ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​។ ​ក្នុងនោះ​ក៏មាន​ទាំង​កាំបិត​វែង​២​ដើម​កូនកាំបិត​៣​ដើម​សំបក​ថង់​មួយចំនួន​ដែកកេះ​៣​និង​ទូរស័ព្ទដៃ​៣​គ្រឿង​និង​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​អត់​មាន​បង់ អត់​មាន​គ្រាប់ ១​ដើម​។​

​ជនសង្ស័យ​ទាំង​៥​នាក់​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ បានរៀបចំ​សំណុំរឿង​ប​ញ្ជូ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya