ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » បុរសកម្មករសំណង់ម្នាក់ លង់ទឹកស្លាប់ នៅកណ្តាល

បុរសកម្មករសំណង់ម្នាក់ លង់ទឹកស្លាប់ នៅកណ្តាល

កណ្ដាល:  ករណីលង់ទឹក(ស្លាប់) នៅចំណុច ក្នុងស្រះក្រោយ ផ្ទះជនរងគ្រោះចម្ងាយប្រហែល ១០០ ម៉ែត្រស្ថិតក្នុងភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី ។

ជនរងគ្រោះ ១ នាក់ ឈ្មោះ សែត វុត្ថា ភេទ ប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើ ។
មុខរបរកម្មករសំណង់។

មុនពេលកើតហេតុនៅថ្ងៃទី១៦.០៥.២០២០ វេលាម៉ោង ១៧:៣៥នាទី ជនរងគ្រោះបានចេញពីធ្វើការមកផ្ទះវិញក៏និយាយប្រាប់ប្រពន្ធថា បងពុះអុសទុកឲ្យអូនឲ្យហើយក្រែងពេលបងមិននៅអូនពុះអុសទៅខ្លាចអូនឈឺទៀត រួចប្រពន្ធ ជនរងគ្រោះបានដើរទៅមុខដើម្បីទៅរកខ្ចីទូរស័ព្ទគេតេថាមានការផ្ទាល់ខ្លួន ភ្លាមនោះជនរងគ្រោះបានរត់ទៅក្រោយផ្ទះបាត់ទៅ បន្ទាប់មកក្រុមគ្រួសារបានដើររកតែរកមិនឃើញ រហូតដល់យប់រួចក៏ចូលសំរាន្តបាត់ទៅ លុះដល់វេលាម៉ោង១៥:៣០នាទីថ្ងៃទី១៧.០៥.២០២០ មានប្រជាពលរដ្ឋនៅក្នុងភូមិបានដើររកក្ដាមក៏ប្រទះឃើញសាកសពជនរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ រួចក៏បាន រាយការណ៍មកសមត្ថកិច្ចហើយសមត្ថកិច្ចបានបង្កើតគណះកម្មកាពិនិត្យរួមមាន៖ កម្លាំងជំនាញស្រុក កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលរដ្ឋាននិងគ្រូពេទ្យចុះមកដល់ផ្ទះជនរងគ្រោះ ។ ក្រោយពីធ្វើការពិនិត្យទៅលើសាកសព៖តាមការសន្និដ្ឋានរបស់ជំនាញនិងគ្រូពេទ្យសពពិតជាបានស្លាប់ដោយ

សារការលង់ទឹក ហើយពុំមានស្លាកស្នាមអី្វគួរឲ្យកត់សម្គាល់ឡើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya