ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នារីម្នាក់បានប្ដឹងសមត្ថកិច្ច ក្រោយខ្លួនបាត់រថយន្ត ដោយទាំង កាតគ្រី ទៅបាត់ នៅកណ្តាល

នារីម្នាក់បានប្ដឹងសមត្ថកិច្ច ក្រោយខ្លួនបាត់រថយន្ត ដោយទាំង កាតគ្រី ទៅបាត់ នៅកណ្តាល

កណ្ដាល ៖ កាលពីវេលា ម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះ បណ្ដោយផ្លូវជាតិលេខ១ ភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះ មានឈ្មោះ ដាង សុវណ្ណារី ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅចំណុចកើតហេតុ បានបាត់រថយន្ត ០១គ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌សកាំម៉ៃ ពាក់ស្លាកលេខ ភ្នំពេញ BG-8423 ស៊េរីឆ្នាំ២០១១ និងបាត់សម្ភារៈមួយចំនួន នៅក្នុងរថយន្ត រួមមាន លុយប្រាំលានរៀល , អត្តសញ្ញាណបណ្ណ , សៀវភៅធនាគារចំនួន០២ក្បាល , ទូរស័ព្ទដៃ០១គ្រឿង និង កាតគ្រីឡានព្រូស ចំនួន០១សន្លឹក ។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះឡានខាងលើ មកពីធ្វើមុខ ធ្វើសក់ ក្នុងគោលបំណងទៅស៊ីការគេ នៅក្នុងភូមិកើតហេតុ ពេលផាត់មុខរួច បានជិះរថយន្តមកផ្ទះវិញ រួចចតរថយន្ត នៅខាងមុខផ្ទះរបស់ខ្លួន ដើម្បីចូលផ្ទះ ប្តូរខោអាវ ពេលចូលក្នុងផ្ទះ បានប្រហែល១៥នាទី ជនរងគ្រោះ ចេញមកវិញស្រាប់តែ បាត់រថយន្ត ពីមុខផ្ទះបាត់តែម្តងរួចបានទូរសព្ទ័ ទៅប្តឹងសមត្ថកិច្ច ប៉ុស្តិ៍សំរោងធំ ។

កម្លាំងប៉ុស្តិ៍បានសហការណ៍ ជាមួយកម្លាំងជំនាញស្រុក ចេញតាមស្វែងរកជនសង្ស័យ និងវត្ថុតាង តែជនសង្យយ័បា នបើកគេចបាត់ ។ កំលាំងជំនាញ បន្តស្វែងរកមុខសញ្ញា ជនសង្ស័យនឹងវត្ថុតាង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya