ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកមានសភាពហើមស្អុយ នៅភ្នំពេញ

ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកមានសភាពហើមស្អុយ នៅភ្នំពេញ

ភ្នំពេញ: សមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅវេលាម៉ោង ៦និង៤៥នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រួចបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។

ករណីប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកមានសភាពហើមស្អុយ មិនដឹងស្លាប់តាំងពីពេលណានោះ ពេលនេះ ស្គាល់អត្តសញ្ញាណជនរងគ្រោះហើយ។ សពបុរសខាងលើឈ្មោះ ស៊ុ សំអុន អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិមាន់១០លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្លៀកខោក្រណាត់ ពណ៌ខ្មៅជើងវែង អត់ពាក់អាវ មានសភាពហើមស្អុយ។

 

សមត្ថកិច្ចជំនាញ ចុះពិនិត្យពុំមានស្លាកស្នាមគួរកត់សម្គាល់ សន្និដ្ឋានថា សពស្លាប់ដោយសារលង់ទឹក។ សព ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុក ក្នុងវត្តឧត្តរាវត្តីបណ្តោះអាសន្ន រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya