ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ការិនី ចាន់ កែវ និមល ធ្វើដំណើរកម្សាន្តជាមួយស្វាមី និងកូនយ៉ាងរំភើយ ហាក់មិនខ្វល់នឹងពាក្យលេចឮ

ការិនី ចាន់ កែវ និមល ធ្វើដំណើរកម្សាន្តជាមួយស្វាមី និងកូនយ៉ាងរំភើយ ហាក់មិនខ្វល់នឹងពាក្យលេចឮ

មណ្ឌលគិរី៖  ទោះជារឿងផ្ទុះកាន់តែខ្លាំង ប៉ុន្តែពិធីការិនី ចាន់ កែវនិមល ហាក់មិនអើពើនឹងរឿងនេះ ហើយបានធ្វើដំណើកម្សាន្តលក្ខណៈក្រុមគ្រួសារនៅកាន់ទឹកដីនៃ ខេត្តមណ្ឌលគិរីទៅវិញ។ ស្របពេលដំណឹងស្នេហាក្រៅឆាកជាមួយដៃគូលោក ជា វិបុល កំពុងផ្ទុះឡើងកក្រើកអស់មហាជន ស្រាប់តែគេឃើញពិធីការិនី ចាន់ កែវ និមល ធ្វើដំណើរកម្សាន្តជាមួយស្វាមី និងកូនយ៉ាងរំភើយ ហាក់មិនខ្វល់នឹងពាក្យលេចឮទាំងនោះ។

ងាកមកពិធីការិនី គង់ សុជាតិ នៅបន្តស្នាក់នៅមន្ទីរពេទ្យ ហើយនាងនៅតែបន្តបង្ហោះសារចាក់ដោតមួយចំនួន ដែលគេសង្ស័យថាជាកសារដែលចង់សំដៅលើជីវិតផ្ទាល់ខ្លួន និងក្នុងន័យបញ្ចិតបញ្ចៀងទៅកាន់កែវ ចាន់និមលផងដែរ។ នាងទទួលបានសារលើកទឹកចិត្តពីគ្រួសារ និងមិត្តរួមអាជីព ក្នុងនោះអ្នកនាងយុគ ចិន្តា ជាមិត្តរាប់សិបឆ្នាំរបស់នាងក៏បានទៅសាកសួរសុខទុក្ខនាងនៅមន្ទីពេទ្យផ្ទាល់ផងដែរ។

​អស់ជិត១សប្តាហ៍ហើយដែលដំណឹងស្នេហ៍ក្រៅឆាករវាង លោក ជា វិបុល និងអ្នកនាង កែវ ចាន់និមល​ ត្រូវបានផ្ទុះឡើង រហូតលេចឮថា ថ្នាក់ដឹកនាំក៏បានបំបែកដៃគូដ៏សាកសមនេះចេញពីគ្នា មុនពេលមានផ្ទុះរឿងរ៉ាវកាន់តែធំ។ ជា វិបុល ត្រូវបានអ្នកផលិតកម្មវិធីដាក់ឲ្យចាប់ដៃគូគ្នាជាថ្មីជាមួយភរិយា បើទោះបីជាខុសទៅនឹងគោលគារណ៍ជា មួយអ្នក ឧបត្ថម្ភកម្មវិធីក៏ដោយ ខណៈ ចាន់កែវ និមល ត្រូវងាកមកចាប់ដៃគូថ្មី លោក សុខ រ៉ាស៊ីទៅវិញ។ ភាគីលោក ជា វិបុល ងាកមកសម្របសម្រួលជាមួយភរិយា ខណៈអ្នកនាងគង់ សុជាតិ ជាភរិយាបានបញ្ចេញសារគ្រាំចិត្ត និងយំសោករហូតដេកដួល ។

​ ទោះយ៉ាងណាគេនៅមិនទាន់ដឹងនៅឡើយទេថា តើរឿងរ៉ាវស្នេហារវាងលោក ជា​ វិបុល និងអ្នកនាងគង់ សុជាតិ នឹងបន្តទៅជាយ៉ាងណានៅឡើយ ខណៈភាគីខាងប្រុស កំពុងព្យាយាមទាញផ្ជិតដើម្បីបញ្ចប់បញ្ហានេះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya